សប្បុរស​ជនជាតិ​អាមេរិកាំងៈ ចង់ឃើញ​ស្នាមញញឹម​របស់​កុមារ​នៅ​អតីត​កន្លែង​ចាក់សំរាម​

1381
ចែករម្លែក
  • 26
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ​ជនជាតិ​អា​មេ​កាំ​ង​និង​កម្ពុ​ជាជាង​១០​រូប​ដែល​បម្រើ​ការឱ្យ​ក្រុមហ៊ុន​ផលិត​ស្បែកជើង​Vans​​ដ៏​ល្បីល្បាញ​របស់​សហរដ្ឋអាមេរិក​កាលពី​រសៀល​ថ្ងៃទី​៨​ខែមិថុនា​បានមក​ទស្សនកិច្ច​កុមារ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​(CCF)​ដែល​ពីមុន​រស់នៅ​តំបន់​គំនរ​សំរាម​ស្ទឹងមានជ័យ​។​

​កុមារ​នៅ​អតីត​កន្លែង​ចាក់សម្រាម ទទួលបាន​អំណោយ​ពី​ក្រុមហ៊ុន ផលិត​ស្បែកជើង Vans(​រូប សុផល​)

​ជាមួយនឹង​ការសួរសុខទុក្ខ​និង​ការផ្តល់​អំណោយ​មួយចំនួនធំ ជនជាតិ​អាមេរិកាំង បាន​បង្កើត​កម្មវិធី​សប្បាយៗ ដើម្បីឱ្យ​កុមារ​កម្សត់ៗ​ទាំងនេះ ទទួលបាន​នូវ​ភាពសប្បាយ​រីករាយ ក្តី​ស្រឡាញ់ ការយកចិត្តទុកដាក់​ជាពិសេស​ស្នាម ញញឹម​។​ការផ្ដល់​អំណោយ​ទៅដល់​កុមារ​រស់នៅក្នុង​អង្គការ​CCF​ក៏មាន​គោលបំណង​បង្កើន​ការលើកទឹក​ចិត្ត​ឲ្យ​ពួកគេ​ខិតខំ​រៀនសូត្រ​។​

​លោក​ស្កុ​ត នី​សិន​(Scott Neeson)​ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​នៃ​មូលនិធិ​កុមារ​កម្ពុជា CCF បាន​ថ្លែង​ឲ្យ​ដឹងថា​«​ខ្ញុំ​ជា​អ្នកគាំទ្រ​ផលិតផល​ម៉ាក​Vans​របស់​ក្រុមហ៊ុន​Vans​ដែលមាន​ផលិត​ផលិតផល​ជាច្រើន​ដូចជា​ ស្បែកជើង កាបូប អា​យឺត មួក ហើយ​ខ្ញុំ​សង្ឃឹមថា អ្នក​ទាំងអស់គ្នា នឹង​នៅ​បន្ដ​គាំទ្រ​ផលិតផល​របស់ Vans»​។​
​លោក​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ក្រុមការងារ​របស់​ក្រុមហ៊ុន Vans ដែល​បាន​ផ្ដល់នូវ​សំភារៈ​ផ្សេងៗ ដល់​កុមារ​ដែល​រស់នៅក្នុង​អង្គការ CCF ជាពិសេស​ផ្តល់​ភាព​រីករាយ និង​ស្នាមញញឹម​ដល់​កុមារ​។​

​កុមារ​នៅ​អតីត​កន្លែង​ចាក់សម្រាម ទទួលបាន​អំណោយ​ពី​ក្រុមហ៊ុន ផលិត​ស្បែកជើង Vans(​រូប សុផល​)

​ចំណែក​លោក​ស្តេ​វ វ៉ាន់ ដ័​រ​រ៉េ​ន​(Steve Van Doren)​តំណាង​ក្រុមហ៊ុន Vans បាន​ថ្លែង​ឲ្យ​ដឹងថា ការ​មក​ចូល​រួម​ឧបត្ថម្ភ​របស់​ក្រុមហ៊ុន Vans ដល់​កុមារ​ក្នុង​អង្គការ CCF នេះ​ធ្វើឡើង បន្ទាប់ពី​មានការ​សហការ​រវាង​ប្រធាន​ក្រុមហ៊ុន Vans និង​ប្រធាន​អង្គការ CCF​នេះ​។ មួយវិញទៀត នេះ​ជាការ​ជួយ​ដល់​សម្រួល​មួយផ្នែក​តូច​សម្រាប់​កុមារ​កម្ពុជា​ដែល​ខ្វះខាត​សម្ភារៈ​សិក្សា​។​ជាពិសេស​ចង់​ផ្តល់នូវ​ភាពសប្បាយ​រីករាយ ក្តី​ស្រឡាញ់ ការយកចិត្​នតទុកដាក់​និង​ស្នាមញញឹម​ដល់​កុមារ​កម្ពុជា​។​
​លោក​ស្តេ​វ បាន​បន្ដទៀតថា​៖​ក្រុមហ៊ុន Vans នឹង​បន្ដ​ជួយ ដល់​កុមារ​កម្ពុជា នៅក្នុង​ឆ្នាំ​បន្ដបន្ទាប់​ទៀត និង​ជាមួយ​អង្គការ ផ្សេងៗ​នៅ​កម្ពុជា​»​។​

​សូមជម្រាបថា​ក្រុមហ៊ុន​Vans បាន​នាំយក​នូវ​សំភារៈ​សិក្សា​, ឧបករណ៍​ក្មេង​លេង​, សម្លៀកបំពាក់​, ស្បែកជើង​, ស្រោមជើង​,​វ៉ែនតា​ដែលជា​ម៉ាក​របស់ Vans ជូន​ទៅដល់​កុមារ​ក្រីក្រ​ដែល​រស់នៅក្នុង​អង្គការ CCF៕មន