សព​ប្តី​ប្រពន្ធ បង ខៀវ សាន​សា​ណា ធ្វើបុណ្យ​មួយ​នៅផ្ទះ​មួយ​នៅ​វត្ត​

2065
ចែករម្លែក
  • 15
    Shares

(​ភ្នំពេញ​) ៖ ខណៈដែល​មតិ​ជាច្រើន​កំពុង​លើកឡើង​ផ្សេងៗ​គ្នា លើ​បញ្ហា​ឃាតកម្ម​បាញ់សម្លាប់​ប្រពន្ធ​ខ្លួន​រួច​បាញ់សម្លាប់​ខ្លួនឯងរ​បស់​​បងប្រុស​របស់​អ្នកនាង​ខៀវ សាន​សា​ណា​នោះ ក៏មាន​រឿង​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយទៀត គឺ​សព​ប្ដី​ប្រពន្ធ​នេះ ត្រូវបានធ្វើ​ពិធីបុណ្យ​ផ្សេងគ្នា​។​
​ ​
​សព​បងប្រុស អ្នកនាង ខៀវ សាន​សា​ណា ត្រូវជា​ប្តី​ឈ្មោះ ខៀវ កូ​ណែ​ល​ដែល​បាញ់សម្លាប់​ប្រពន្ធ​ត្រូវបាន​ក្រុមគ្រួសារ​នាំមក​ធ្វើបុណ្យ​តាម​​ប្រពៃណី​នៅក្នុង​ទី​អារាម​វត្ត​ស្រះចក​។ ខណៈ​សព​ខាង​ប្រពន្ធ​ឈ្មោះ យ៉េ​ង ក​ល្កិ​ណា អាយុ ៣៧ ឆ្នាំ​ធ្វើ​នៅ​នឹង​ផ្ទះកើតហេតុ​នៅ​ចំណុច​ខុន​ដូរ ៩៩៩ ស្ថិតក្នុង​សង្កាត់​បឹងទំពន់​ទី ១ ខណ្ឌមានជ័យ​។​
​ ​
​មតិ​ជាច្រើន​សន្និដ្ឋាន​ក្នុងករណីនេះ​ថា ដើមហេតុ​មក​រឿង​ប្រច័ណ្ឌ ដែល​ប្តី​ប្រពន្ធ​ថ្មោងថ្មី​មួយ​គួរ​នេះ​ស្រឡាញ់គ្នា​និង​រមែង​បង្ហាញ​ភាព​ផ្អែម​​ល្ហែម​នឹង​គ្នា ដែល​បង្ហាញ​ជា​សាធារណៈ​តាមរយៈ​រូបថត​បង្ហោះ​នៅក្នុង​បណ្តាញ​សង្គម​។​
​ ​
​ការសន្និដ្ឋាន​ក៏បានផ្ដល់​ការរំខាន​ដល់​អារម្មណ៍​ប្អូនស្រី​សព អ្នកនាង ខៀវ សាន​សា​ណា យ៉ាងខ្លាំង​ផងដែរ​ខណៈ​ពិធី​ការិនី​កំពុង​ជួប​ទុក្ខ​​ធំ​រូបនេះ​បាន​សរសេរ​ទទូច​កាល​ពីថ្ងៃ​ទី​២៨ សីហា​ថា “​ខ្ញុំ​មានតែ​សំណូមពរ​មួយ​គាត់​ពេលនេះ​សូម​បងប្អូន​អ្នកសារព័ត៌មាន​ទាំងអស់​គ្នា​មេត្តា​កុំ​សរសេរ​រឿង​អ្វីដែល​មិនមាន​ភស្ដុតាង​។​សូម​ទុក​រឿងនេះ​ឲ្យ​សមត្ថកិច្ច​បំពេញ​តួនាទី​របស់​ពួកគាត់​ក្នុងការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ជាមុន​”​។​
​ ​
​យ៉ាងនេះ​ក្ដី ហូត​មក​ពេល​រសៀល​នេះ​ប៉ូលីស​នៅ​មិនទាន់​បង្ហាញ​ការសន្និដ្ឋាន​ជា​ផ្លូវ​ការណ៍​ថា​យ៉ាងណា​នោះទេ​៕ដោយ៖វិបុល/sn

អ្នកនាង ខៀវ សាន​សា​ណា យំ​ហើម​ភ្នែក​ក្នុង​ពិធី​បុណ្យសព​បងប្រុស​ជាទី​ស្រលាញ់​ទទួលភ្ញៀវ​ចូលរួម​បុ​ណ្យ​រួមមាន​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា និង​លោក អ៊ឹម ជីវ៉ា​កាលពី​ម្សិលមិញ​នៅវត្ត

ពិធីបុណ្យសព​បង​ថ្លៃ​អ្នកនាង ខៀវ សានសាណា ធ្វើ​ឡើង​នៅ​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ។