សព​ព្រះសង្ឃ​មួយអង្គ​ចងក​សម្លាប់ខ្លួន​មិនដឹង​មូលហេតុ​

535
ចែករម្លែក
  • 30
    Shares

​ដោយ​: គូលែន / សៀមរាប​៖ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៨ សមត្ថកិច្ច​នគរបាល​ស្រុក​សូទ្រនិគម បាន​រកឃើញ​សាកសព​ព្រះ​ស​ង្ឈ​មួយអង្គ ដែល​បានធ្វើ​អត្តឃាត​ចងក​សម្លាប់ខ្លួន ស្ថិតនៅក្នុង​បរិវេណ​វត្ត​ក្រៀល នៅ​ចំណុច​ទួលប្រាសាទ​យាយ​ខៀវ និង​ខ្ទម​អ្នកតា ក្នុងស្រុក​សូទ្រនិគម ខេត្តសៀមរាប​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សព​ព្រះសង្ឃ​ដែល​បានធ្វើ​អត្តឃាត​នោះ​មាន​ព្រះនាម ឈ​ង់ វឿ​ង ភេទ​ប្រុស អាយុ​៤១​វស្សា ស្នាក់នៅ​ភូមិ​ព្រៃ​លាន ឃុំ​ពពេល ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា បើតាម​ការបញ្ជា​ក់រប​ស់​ឈ្មោះ ម៉ិ​ក ជា​ប្រពន្ធ​របស់​ព្រះសង្ឃ​ដែល​ធ្វើអត្តឃាត​ខាងលើ​បាន​ឲ្យ​ដឹងថា ប្តី​ខ្លួន​មាន​សតិ​មិន​ប្រក្រតី (​ស​សៃ​ប្រសាទ​) ហើយ​រយៈពេល​ប្រហែល ២០​ថ្ងៃ គឺ​និយាយ​ស្ដាប់​គ្នា​មិនបាន ដើរ​ពេញ​វាល​។ រហូតដល់​៣​ថ្ងៃ​មុនពេល​កើតហេតុ ព្រះសង្ឃ​ព្រះនាម ឈ​ង់ វឿ​ង បាន​សុំ​ប្រពន្ធ​បួស ហើយ​ប្រពន្ធ​ក៏​ព្រម ឲ្យ​បួស​នៅ​វត្ត​ក្រៀល ដោយ​នឹកស្មានថា​ប្ដី​ជា​ហើយ​។ ប៉ុន្តែ​រហូតដល់​វេលា​ម៉ោង​៤​ជិត​ភ្លឺ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ ២០១៨ លោក​ក្នុង​វត្ត​ទូរ​សព្ទ័​ប្រាប់ថា​បាត់ ហើយក៏​នាំគ្នា​ដើររក រហូតដល់ ម៉ោង​៩.៣០​នាទី ទើប​ឃើញ​ចងក​នៅ​ខ្ទម​អ្នកតា​ខាងកើត​វត្ត​ក្រៀល​។​

​សមត្ថកិច្ច​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា តាម​ការវិនិច្ឆ័យ​ពិនិត្យ​លើ​សាកសព គឺ​មិនមាន​ស្លាកស្នាម អ្វី​គួរអោយ​សង្ស័យ​ឡើយ ករណី​ខាងលើ ក្រុមគ្រួសារ និង​ប្រពន្ធ​មិន​ប្ដឹង​ទេ ព្រោះ​ប្ដី​ខ្លួន​ពិតជា​ចងក​ខ្លួនឯង​ប្រាកដ​មែន​៕ ល​