សព​លោ​កច​ច​ប៊ូ​សត្រូវ​បាន​បញ្ចុះ​នៅក្បែរ​ផ្នូរ​ប្រពន្ធ​និង​កូនស្រី​

250

​លោក​ច​ច អេ​ច​ដាប់​ប​ល​យូ ប៊ូ​ស ទីបំផុត​ត្រូវបាន​បញ្ចុះ​នៅក្បែរ​ភរិយា​ជាទី​ស្រឡាញ់​របស់គាត់​ឈ្មោះ បា​បា​រ៉ា និង កូនស្រី​របស់គាត់​ឈ្មោះ រ៉ូ​ប៊ី​ន នៅ​សាកលវិទ្យាល័យ Texas A&M បន្ទាប់ពី​ពិធីបុណ្យ​សព​ឯកជន​មួយ​សម្រាប់​គ្រួសារ​របស់គាត់​។​

​ពិធី​បញ្ចុះសព​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ទី​៦​ធ្នូ​គឺ​បិទ​បញ្ចប់​សកម្មភាព​បុណ្យសព​ជាច្រើន​ថ្ងៃ​ដើម្បី​គោរព​ដល់​ប្រធានាធិបតី​ទី ៤១ រូបនេះ​។​

​បន្ទាប់ពី​តម្កល់​ក្នុង​វិមាន​កា​ពី​តូ​ល​អាមេរិក​និង​ពិធី​បុណ្យសព​នៅឯ​ព្រះវិហារ​ជាតិ​វ៉ាស៊ីនតោន បុណ្យសព​ប៊ូ​ស​បានធ្វើ​នៅឯ​ព្រះវិហារ​ហូ​ស្តុ​ន កន្លែង​ដែល​គ្រួសារ​របស់គាត់​បានមក​គោរព​ព្រះ​អស់​រយៈពេល​ជាង ៥០ ឆ្នាំ​។​

​បន្ទាប់មក​សាកសពរ​បស់​គាត់​បាន​ដឹក​តាម​រថភ្លើង​បុណ្យសព​ពិ​សេសមួយ​ទៅកាន់​ស្ថានីយ​មហាវិទ្យាល័យ កន្លែង​ដែល​គាត់​ត្រូវបាន​បញ្ចុះ​នៅ​បណ្ណាល័យ​ប្រធានាធិបតី​របស់គាត់​នៅ​សាកលវិទ្យាល័យ Texas A&M៕ ដោយ៖ កញ្ញាដាលីស

សព​លោក​ប៊ូ​សត្រូវ​បាន​បញ្ចុះ​ក្បែរ​សព​លោកស្រី​បា​បា​រ៉ា​និង​នាង​រ៉ូ​ប៊ី​ន