សភាពការណ៍​កូ​វីដ​១៩​ធ្វើឱ្យ​ចំណូល​ពន្ធ​ច្រកទ្វា​អន្តរជាតិ​មាន​ភាគរយ​ទាប​ជាង​ច្រកទ្វារ​ទ្វេភាគី​

79
ចែករម្លែក

ដោយ​បូកគោ​/​កំពត​៖​អំឡុងពេល​នៃ​ការផ្ទុះ​ឡើង​នូវ​ជំងឺ​កូ​វីដ​១៩​ប្រាក់ចំណូល​ពន្ធគយ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​បែរជា​ស្ថិតក្នុង​លំដាប់​ភាគរយ​តិចជាង​ចំណូល​របស់​ច្រកទ្វារ​ទ្វេភាគី​ទាន់ហន់​ទៅវិញ​។ ប្រធាន​ច្រកទ្វារ​អន្តរជាតិ​ដ៏​សំខាន់​មួយ​នេះ​បាន​ក្រើនរំលឹក​ដល់​មន្ត្រី​ចំណុះ​ទីស្នាក់ការ​ត្រូវ​គិតគូរ​អំពី​សាមគ្គីភាព​ផ្ទៃក្នុង​ដើម្បី​រួមគ្នា​រកប្រាក់​ចំណូល​ជូន​រដ្ឋ​ឱ្យបាន​ស័ក្តិសម​នឹង​បរិមាណ​ទំនិញ​នាំចូល​។

​ក្នុង​កិច្ចប្រជុំ​ប្រចាំខែ​កុម្ភៈ​កាលពី​ព្រឹក​ថ្ងៃទី​៩​ខែមីនា​ឆ្នាំ​២០២០​លោក​ង៉ែត​សាវឿន​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក​បាន​មានប្រសាសន៍ថា​នា​អំឡុងពេល​នៃ​ការផ្ទុះ​ឡើង​នូវ​ជំងឺ​កូ​វីដ​១៩​ប្រាក់ចំណូល​ពន្ធគយ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​បែរ​ជាមាន​ភាគរយ​តិចជាង​ចំណូល​របស់​ច្រកទ្វារ​ទ្វេភាគី​ទាន់ហន់​ទៅវិញ​។​ក្នុងនោះ​ច្រកទ្វារ​ព្រែក​ចាក​បាន​ធ្លាក់​មក​ត្រឹម​១៨​ភាគរយ​ខណៈដែល​ច្រកទ្វារព្រំដែន​ទ្វេរ​ភាគី​ទាន់ហន់​ប្រមូលបាន​រហូតដល់​ទៅ​១២០​ភាគរយ​។

​លោក​ប្រធាន​ទីស្នាក់ការ​បាន​ក្រើន​រំលឹកថា​ដើម្បី​ទប់ស្កាត់​រាល់​ល្បិចកល​របស់​ជនខិលខូច​និង​ក្រុម​ឈ្មួញ​ឆ្លៀតឱកាស​មួយចំនួន​នោះ​មន្ត្រី​គ្រប់ផ្នែក​ចំណុះ​ទីស្នាក់ការ​ទាំងមូល​ត្រូវ​រួម​សាមគ្គី​ផ្ទៃក្នុង​និង​បន្ត​កិច្ចសហការ​ក្នុងការ​អនុវត្ត​តួនាទី​ភារកិច្ច​ឱ្យបាន​ល្អប្រសើរ​បន្ថែមទៀត​។​ជាមួយនេះ​ក៏ត្រូវ​គោរព​និង​អនុវត្តតាម​ស្មារតី​នៃ​លិខិតបទដ្ឋាន​គតិយុត្ត​នានា ពិសេស​អនុក្រឹត្យ​លេខ​៦៤ អនក្រ​.​បក ចុះ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ ២០០១​។​

លោក​ង៉ែត​សារឿន​បាន​បន្តទៀតថា​មន្ត្រី​ក្នុង​ដែន​ជំនាញ​ត្រូវ​ប្រមូលគ្នា​មក​ត្រួតពិនិត្យ​ទំនិញ​និង​ឯកសារ​ផ្សេងៗ​នៅ​កន្លែង​តែមួយ​។​តាម​បញ្ជរ​នីមួយៗ​ត្រូវមាន​ស្លាក​ឈ្មោះ​អង្គភាព​ឬ​ស្ថាប័ន​ឈរជើង​ដើម្បី​ផ្តល់​ភាពងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ​ក៏ដូចជា​អ្នកដំណើរ​នានា​មក​ទទួល​សេវា​។​

​ភាពប្រាកដប្រជា​សម្រាប់​កិច្ចការងារ​ជា​អាយុជីវិត​របស់​រាជរ​ដ្ឋា​ភិ​បាល​នេះ​គឺ​រាល់​មធ្យោបាយ​ដឹកជញ្ជូន​និង​ទំនិញ​ឆ្លងកាត់​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​ដាច់ខាត​ត្រូវតែ​មានច្បាប់​អនុញ្ញាត​ជា​ចាំបាច់​។​និយាយ​រួម​មិនអាច​បណ្តែតបណ្តោយ​ឱ្យមាន​ភាព​លាក់​លៀប ស៊ុមគ្រលំ ឬ​ឃុបឃិត​គ្នា​កើតមាន​ជាដាច់ខាត​៕S/​