សភាពាណិជ្ជកម្ម​ត្រូវ​ជួយ​ជម្រុញ​ទាក់ទាញ​និង​ការពារ​និ​យោគ​

959
ចែករម្លែក

ដោយ:ប​.​ជ័យ/បន្ទាយមានជ័យ​ ៖ សភាពាណិជ្ជកម្ម​ត្រូវ​ជួយ​ជម្រុញ​ទាក់ទាញ​និង​កា​ពារ​វិនិយោគ ហើយ​ចងក្រង​ជា​ក្រុម​ដើម្បី​ជួយ​ការពារ​ភាព​ស្រ​ច្បាប់​របស់​អាជីវករ ពាណិជ្ជករ អ្នកវិនិយោគ បើសិនជា​រង​ការរំលោភ​បំពាន​។​

លោក ​ឆាន់ ប៊ុន​ម៉ាន់ អនុប្រធាន​សភាពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​អោយដឹង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តី​ណី​ការបើក​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ជ្រើសតាំង​សភាពាណិជ្ជកម្ម​ខេត្ត​បន្ទាយមានជ័យ​​កាលពី​ថ្ងៃទី​១២​ ខែ​វិ​ច្ចិ​កា ​នៅ​ហាង​កាហ្វេ​ថក​ធូ​នា​ក្រុង​សិរីសោភ័ណ​ថា​ អាណ​ត្តី​ទី​៣​កន្លងមកនេះ សភាពាណិជ្ជកម្ម​ខេត្ត​ដែល​ដឹកនាំ​ដោយ​លោក លី អ៊ុត​នី ជា​ប្រធាន​រយ​:​ពេល​ជាង​២​អាណ​ត្តិ​បានសម្រេច​នូវ​ស្នាដៃ​ក្នុងការ​បំពេញ​តួនាទី​ចងក្រង​ជា​ក្រុម​ និង​ការពារ​ផលប្រយោជន៍​ស្របច្បាប់ ក៏ដូចជា​ផ្សព្វផ្សាយ​ពី​គោលនយោបាយ និតិ​វិធី​ដល់​សមាជិក ក៏ដូចជា​ទាក់ទាញ​វិនិយោគ​មក​ក្នុង​ខេត្ត​។​

លោក ឆាន់ ប៊ុន​ម៉ាន់ បន្តថា​ សភា​ក៏មាន​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​ជាមួយ​សភា​ពាណិជ​កម្ម​អន្តរជាតិ ហើយ​ត្រូវគេ​ទទួលស្គាល់ថា មាន​ភាព​ឆ្នើម​ក្នុងចំណោម​សភាពាណិជ្ជកម្ម​ខេត្ត រាជធានី​។

លោក​បន្តថា ​មកទល់ពេលនេះ សភា​នេះ​ដល់ពេល​វេលា​ត្រូវ​បោះឆ្នោត​ជ្រើសរើស​តាំង​សមាជិក​ជ្រើសតាំង​សភាពាណិជ្ជកម្ម ហើយ​សូម​ប្រកាស​ផ្សព្វផ្សាយ​ដល់​សមាជិក​ជ្រើ​ដ​តាំង​ ដើម្បី​មក​ចុះឈ្មោះ​បោះឆ្នោត​សម្រាប់​​​អាណត្តិ​ថ្មី​ដែល​នឹង​រៀបចំ​នៅពេល​ខាងមុខ​។​

លោក ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​មានប្រសាសន៍​ថា​ ថ្នាក់ដឹកនាំ​និង​សមាជិក​ជ្រើសតាំង​នៃ​សភាព​ឆ​ណិ​ជ្ជ​កម្ម​ខេត្តបន្ទាយមានជ័យ​ក្រោម​ការដឹកនាំ​របស់លោក​លី អ៊ុត​នី ត្រូវ​បន្ត ខិតខំ​បំពេញ​តួនាទី​អោយបាន​សម្រេច​លទ្ធផល​និង​ប្រសិទ្ធិភាព​ថែមទៀត​ដូចដែល​ខ្លួន​បាន​អនុវត្ត​និង​សម្រេច​ស្នាដៃ​។​

លោកបានបង្ហាញ​ពី​ផលប្រយោជន៍​សង្ខេបនៃ​ការចូល​ជា​សមាជិកសភា​ពាណិជ្ជកម្ម​ខេត្ត តំបន់ ប្រទេស​និង​អន្តរជាតិ ហើយ​បាន​ជម្រុញ​បន្ថែមឲ្យ​សភាពាណិជ្ជកម្ម​ខេត្ត​នេះ បង្កើន​ការការពារ​និង​ដោះស្រាយ​ផ្លូវច្បាប់​ដល់​សមាជិក បើសិនជា​រង​ការរំលោភបំពាន ក៏ដូចជា​បង្កលក្ខណ​:​ងាយស្រួល​ដល់​អាជីវករ អ្នកវិនិយោគ​ក្នង​និង​ក្រៅ​ខេត្ត និង​បរទេស​មករ​កសី និង​វិនិយោគ​ច្រើនឡើង​ក្នុង​ខេត្ត​នេះ​ដើម្បី​ជម្រុញ​កំណើន​ជីវភាព​និង​សេដ្ឋកិច្ច​៕B/

#