សភា​ចិន​អនុម័ត​ច្បាប់​វិនិយោគ​បរទេស​ថ្មី​ដែល​សម្រួល​ដល់​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​

436
ចែករម្លែក

​ចិន​កាលពី​ថ្ងៃ​សុក្រ​ទី​១៥​មីនា បាន​អនុម័ត​ច្បាប់​វិនិយោគ​បរទេស​ថ្មី​មួយ ដែល​ខ្លួន​បាន​និយាយថា​សំរាប់​បណ្តា​ក្រុមហ៊ុន​ឯកជន​ផង​និង​ការពារ​សិទ្ធិ​ស្រប​ច្បាប់​របស់​គេ ទោះជា​​ច្បាប់​នេះ​ត្រូវបាន​ធ្វើ​ឡើង​យ៉ាង​រួសរាន់​បើ​ធៀប​នឹង​ច្បាប់​មុនៗ​។​

​ប្រតិភូ​សភា​ប្រមាណ​៩៩,៥​ភាគរយ បាន​បោះឆ្នោត​គាំទ្រ​ច្បាប់​វិនិយោគ​បរទេស​ថ្មី​នេះ ដោយ​សមាជិក​សភា​២.៩២៩​រូប​បាន​បោះឆ្នោត​គាំទ្រ និង​៨​បោះឆ្នោត​ប្រឆាំង​ឬ​អនុប្បវាទ​។​

​ខ​ច្បាប់​ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​០១ មករា​ឆ្នាំ​២០២០ គឺជា​ការប្រកាស​ទូលំទូលាយ​ដែល​ថា​បណ្តា​ក្រុមហ៊ុន​បរទេស​នឹង​ទទួលបាន​ការប្រព្រឹត្ត​ដូចគ្នា​នឹង​បណ្តា​ក្រុមហ៊ុន​ក្នុង​​ស្រុក​និង​ថា​អាជ្ញាធរ​នឹង​មិន​ត្រូវ​បង្ខំ​អោយ​ផ្ទេរ​បច្ចេកវិទ្យា​ជា​ថ្នូរ​នឹង​ការ​បាន​ចូល​ក្នុង​ទីផ្សារ​ចិន​។​

​ច្បាប់​នេះ​ក៏​ដោះស្រាយ​បញ្ហា​ជាច្រើន​ដែល​ជា​ស្នូល​នៃ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក រួមមាន​ការការពារ​កម្មសិទ្ធិបញ្ញា តែ​សភា​ពាណិជ្ជកម្ម​អាមេរិក​និង​អឺរ៉ុប​បាន​និយាយ​​ថា​ពួកគេ​មិន​ត្រូវបាន​ផ្តល់​ពេល​គ្រប់គ្រាន់​ដើម្បី​ដើម្បី​ផ្តល់​មតិ​យោបល់​របស់​ពួកគេ​សំរាប់​ប្រើ​ជា​ធាតុ​ចូល​។​

​សភា​ចិន​អនុម័ត​ច្បាប់​ដែល​នឹង​ដោះស្រាយ​ការតវ៉ា​ជា​យូរ​មក​ហើយ​ពី​បណ្តា​ក្រុមហ៊ុន​បរទេស​ដែល​អាច​ជា​កាយវិកា​ចង់​បញ្ចប់​ការ​មោន​ត្រូវគ្នា​ជាមួយ​អាមេរិក​

​ចំណាត់ការ​របស់​សភា​ប្រជាជន​ចិន​នេះ​បាន​កើតឡើង​ចំ​ពេល​ពួក​អ្នកចរចា​អាមេរិក​និង​ចិន​បន្ត​ធ្វើ​ការពិភាក្សា​ពាណិជ្ជកម្ម​ដ៏​សាំ​ញាំ​ដើម្បី​ដោះស្រាយ​សង្គ្រាម​ពាណិជ្ជកម្ម​ចំណាស់​​រាប់​ខែ​មួយ​ដែល​បាន​វាយប្រហារ​បណ្តា​ក្រុមហ៊ុន ជាមួយនឹង​ការ​វាយ​ពន្ធ​សងសឹក​ទៅវិញទៅមក​លើ​ទំនិញ​តំលៃ​៣៦០​ពាន់​លាន​ដុល្លារ​។​

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​១៤​មីនា​ថា ការចរចា​ពាណិជ្ជកម្ម​នេះ​អាច​បញ្ចប់​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ និង​ថា​«​យើង​ទទួលបាន​អ្វីដែល​​យើង​ចង់បាន​»​។​

​ចំណែក​អ្នក​ចរចា​កំពូល​ចិន លោក​លីវ ហឺ បាន​ពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ រដ្ឋមន្ត្រី​រតនាគា​រអា​មេរិក ស្ទេ​វិន ម្នូ​ជីន និង​តំណាង​ពាណិជ្ជកម្ម​អាមេរិក រ៉ូ​ប៊ឺត ឡាយ​ធី​ហ្ស៊ឺ ហើយ​ទី​​ភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីន​ហួរ បាន​និយាយថា ពួកគេ​បាន​ធ្វើអោយ​មាន​«​ការរីកចំរើន​ធំដុំ​»​។​

​ចិន​មើលឃើញ​ច្បាប់​ថ្មី​នេះ​ជា​ឧបករណ៍​ទាក់ទាញ​ការវិនិយោគ​បរទេស​ច្រើនឡើង ខណៈ​សេដ្ឋកិច្ច​របស់​ខ្លួន​រីកចំរើន​យឺត ដោយ​រដ្ឋាភិបាល​កាលពី​សប្តាហ៍​មុន​បានបង្ហាញ​គោល​​ដៅ​កំណើន​ពី​៦​ទៅ​៦,៥​ភាគរយ​សំរាប់​ឆ្នាំនេះ ដោយ​ចុះ​ពី​៦,៦​ភាគរយ​កាលពី​ឆ្នាំ​២០១៨៕​ដោយ​៖​វាសនា​