សភា​តៃវ៉ាន់ ផ្តល់​ភាពស្របច្បាប់​ដល់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​

394
ចែករម្លែក

​ក្រុម​សមាជិកសភា​តៃវ៉ាន់ បាន​បោះឆ្នោត​គាំទ្រ​ភាពស្របច្បាប់​សម្រាប់​អាពាហ៍ពិពាហ៍​នៃ​អ្នក​ស្រឡាញ​ភេទ​ដូចគ្នា ដែល​ធ្វើអោយ​នេះ​វា​ក្លាយ​ជា​ទឹកដី​ទីមួយ​នៅ​អាស៊ី ដែល​​គាំទ្រ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​។​

​សភា​បាន​អនុម័ត​ច្បាប់​មួយ​ដែល​និយាយ​អំពី​ភាព​ជា​ដៃគូ​ថា​ជា “​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​” កាលពី​ថ្ងៃ​សុក្រ​ទី​១៧​ឧសភា ដោយ​លុបបំបាត់​ពាក្យ​ថា​”​ទំនាក់ទំនង​គ្រួសារ​ភេទ​​ដូចគ្នា ” ឬ ការរួមរស់​ជាមួយ​ភេទ​ដូចគ្នា​” ។​ប៉ុន្តែ ក្រុម​អភិរក្ស​បាន​គំរាម​ថា​នឹង​ធ្វើ​ការតវ៉ា​ប្រឆាំង​នៅ​ការបោះឆ្នោត​សកល​ឆ្នាំក្រោយ​ដោយ​និយាយ​ថា​សំឡេង​ប្រជាពលរដ្ឋ​៧​លាន​នាក់​ដែល​បាន​បោះឆ្នោត​ប្រឆាំង​នឹង​”​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​” នៅក្នុង​ការធ្វើប្រជាមតិ​មួយ​កាលពី​ឆ្នាំមុន​នោះ ត្រូវបាន​ជាន់ឈ្លី​។​

​ការបោះ​ឆ្នោត​គាំទ្រ​នេះ​ធ្វើឡើង​២​ឆ្នាំ​បន្ទាប់ពី​តុលាការ​ធម្មនុញ្ញ​នៃ​កោះ​តៃវ៉ាន់ បានសម្រេច​ដោយ​ប្រឆាំងនឹង​អត្ថន័យ​នៃ​អាពាហ៍ពិពាហ៍​ដែល​គ្រាន់តែ​ថា​”​អាពាហ៍​ពិ​​ពាហ៍រ​វាងបុរស​និង​ស្ត្រី ហើយ​បាន​ផ្តល់​ពេល​កំណត់​រយៈពេល​២​ឆ្នាំ​ដល់​ក្រុម​រដ្ឋមន្ត្រី​ដើម្បី​ដាក់​ការសម្រេច​នេះ​ទៅ​ជា​ច្បាប់​។

​ពេល​កំណត់​នោះ នឹង​ត្រូវ​ផុត​កាលកំណត់​នៅ​ថ្ងៃទី​២៤​ខែ​ឧសភា​៕​ប្រែ​សម្រួល​៖​សុខា​/sn

អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​អបអរ​បន្ទាប់ពី​សភា​គាំទ្រ​ការស្រឡាញ់​ភេទ​ដូចគ្នា