សភា​ថៃ​អនុម័ត​ច្បាប់​អនុញ្ញាត​ឱ្យប្រើ​កញ្ឆា​ស្របច្បាប់​ក្នុង​ឱសថ​សម្រាប់​ជា​កាដូ​បុណ្យ​ណូអែល​

727
ចែករម្លែក

​ថៃ​បានអនុញ្ញាត​ឱ្យប្រើ​ប្រា​ស់ក​ញ្ឆា​សម្រាប់​ការ​ប្រាស់​ក្នុង​ឱសថ​និង​ស្រាវជ្រាវ​កាលពី​ថ្ងៃ​អង្គារ​ទី​២៥​ធ្នូ ដែល​ជាការ​ស្របច្បាប់​លើកដំបូង​នៃ​ថ្នាំញៀន​ប្រភេទ​នេះ​នៅក្នុង​តំបន់​មួយ​ដែលមាន​ច្បាប់​គ្រឿងញៀន​តឹងរ៉ឹង​បំផុត​ក្នុង​ពិភពលោក​។​

​សភា​តែងតាំង​ដោយ​យោធា​ក្នុងប្រទេស​ថៃ​ដែលជា​ប្រទេសមួយ​រហូតដល់​ទសវត្ស​រ៍​ឆ្នាំ ១៩៣០ មាន​ប្រពៃណី​ប្រើប្រាស់​កញ្ឆា​ដើម្បី​បំបាត់​ការឈឺចាប់​និង​អស់កម្លាំង​នោះ បាន​បោះឆ្នោត​ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គ្រឿងញៀន​ឆ្នាំ ១៩៧៩ ក្នុងសម័យ​ប្រជុំ​រដ្ឋសភា​បន្ថែម​ម៉ោង ដើម្បី​អនុម័ត​ច្បាប់​នេះ​ឱ្យ​រួចរាល់​មុន​ថ្ងៃ​ចូលឆ្នាំ​សកល​។​

​លោក​សំ​ឆៃ សា​វ៉ាង​កាន ប្រធាន​គណៈកម្មាធិការ​ពង្រាងច្បាប់​នៅក្នុង​សម័យប្រជុំ​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ បាន​និយាយថា “​នេះ​ជា​កាដូ​ឆ្នាំ​ថ្មី​ពី​សភាជាតិ​ទៅកាន់​រដ្ឋាភិបាល​និង​ប្រជាជន​ថៃ​”​។​

​ខណៈដែល​ប្រទេស​នានា​ចាប់ពី​កូ​ឡុំ​ប៊ី​រហូតដល់​កាណាដា​បានធ្វើឱ្យ​កញ្ឆា​ស្របច្បាប់​សម្រាប់​ការប្រើប្រាស់​ក្នុង​ឱសថ​ឬ​ជក់​កម្សាន្ត ការប្រើ​គ្រឿងញៀន​ប្រភេទ​នេះ​នៅតែ​ជា​ទង្វើ​ខុសច្បាប់​និង​ជាការ​ហាមឃាត់​នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ផ្តន្ទាទោស​យ៉ាងធ្ងន់ធ្ងរ​បំផុត​នៅលើ​ពិភពលោក​ចំពោះ​ការរំលោភច្បាប់​គ្រឿងញៀន​។​

​អ្នកជួញដូរ​គ្រឿងញៀន​អាច​ទទួលរង​ទោស​ប្រហារជីវិត​នៅក្នុង​ប្រទេស​សិង្ហ​បុរី ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី​។​

​ប៉ុន្តែ​នៅ​ប្រទេស​ថៃ ភាពចម្រូងចម្រាស់​ដ៏​ធំ​ជាមួយ​ច្បាប់​គឺពាក់ព័ន្ធ​នឹង​សំណើសុំ​ប៉ាតង់​របស់​ក្រុមហ៊ុន​បរទេស​ដែល​អាច​អនុញ្ញាតឱ្យ​ពួកគេ​ក្តោប​ក្តាប់​លើ​ទីផ្សារ ដោយ​ធ្វើឱ្យ​អ្នកជំងឺ​ថៃ​ពិបាក​ប្រើ​ថ្នាំ​និង​សម្រាប់​អ្នកស្រាវជ្រាវ​ថៃ​អាចមាន​សិទ្ធិ​ប្រើ​កញ្ឆា​។​

​លោក​ប៉ាន​ថេប ពូ​ពង់​ប៉ាន ព្រឹទ្ធបុរស​នៃ​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​សមាហរណកម្ម​និង​ប្រឆាំងនឹង​ភាព​ចាស់​បាន​និយាយថា “​យើង​នឹង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដកហូត​សំណើសុំ​ប៉ាតង់​ទាំងអស់នោះ មុនពេល​ច្បាប់​នេះ​ចូល​ជា​ធរមាន​”​។​

​អ្នកគាំទ្រ​ខ្លះ​នៅ​ប្រទេស​ថៃ​សង្ឃឹមថា​ការអនុម័ត​យល់ព្រម​កា​ល​ពីថ្ងៃ​អង្គារ​នេះ​នឹង​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការប្រើ​កញ្ឆា​ស្របច្បាប់​សម្រាប់​ការជក់​កម្សាន្ត​ផងដែរ​។​

​លោក ឆុក​វ៉ាន់ ឆូ​ប៉ា​កា សកម្មជន​ម្នា​ក់នៅ​អង្គការ Highland Network ដែលជា​អង្គ​ការតស៊ូ​មតិ​ផ្នែក​ច្បាប់​ក្នុងការ​ប្រើប្រាស់​កញ្ឆា​ស្របច្បាប់​នៅ​ប្រទេស​ថៃ​បាន​និយាយថា “​នេះ​ជា​ជំហាន​ទារក​ឆ្ពោះទៅមុខ​”៕ ដោយ៖ កញ្ញាដាលីស