សភា​រុស្ស៊ី អនុម័ត​ច្បាប់​មិនឱ្យ​ទាហាន​ប្រើ​ស្មា​ត​ហ្វូ​ន​ពេល​បំពេញភារកិច្ច

272
ចែករម្លែក
  • 3
    Shares

​សភា​រុស្ស៊ី បាន​បោះឆ្នោត​អនុម័ត​ច្បាប់​ហាមប្រាម​ទាហាន​មិនឱ្យ​ប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ក្នុងពេល​បំពេញភារកិច្ច​បន្ទាប់ពី​ការប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​ពួកគេ​បង្កឱ្យមាន​បញ្ហា សន្តិសុខ​ជាតិ​។​
​ ​
ច្បាប់​ថ្មី​នេះ​ហាមប្រាម​មន្ត្រី​យោធា​មិនឱ្យ​ប្រើប្រាស់​ទូរស័ព្ទ ដែលមាន​សមត្ថភាព​អាច​ថតរូប​បាន ថត​វីដេអូ​បាន និង​ប្រើ​អ៊ិន​ធឺ​ណិ​ត​បាន​។ ទន្ទឹមនេះ ទាហាន​ក៏​មិនអាច​សរសេរ​អ្វី​ផ្តេសផ្តាស អំពី​យោធា ឬ​និយាយ​ជាមួយ​អ្នកកាសែត​បានដែរ​។
​ ​
តំណាងរាស្ត្រ​ជាង ៤០០ រូប​ក្នុងចំណោម ៤៥០ រូប​នៅក្នុង​សភា​ជាន់​ទាប​របស់​រុស្ស៊ី បាន​បោះឆ្នោត​គាំទ្រ​ច្បាប់​នេះ​កាលពី​ថ្ងៃ​អង្គារ ទី​១៩ ខែកុម្ភៈ​។ សម្រាប់​ទូរស័ព្ទ​ធម្មតា​ដែល​ត្រឹម តែ​អាច​ទទួល និង​តេ​ចេញ ព្រមទាំង​ផ្ញើ​សារ​នៅតែ​អាច​ប្រើ​បាន ប៉ុន្តែ​ថេប​ប្លែ​ត​និង​កុំព្យូទ័រ​យួរ ដៃ​សុទ្ធតែ​ត្រូវបាន​ហាមឃាត់​៕ ប្រែ​សម្រួល​: ខុម​