សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់​និងថ្នាំញៀនជាង២០០គ្រាប់

389
ចែករម្លែក

ដោយ:អូរស្មាច់/ឧត្តរមានជ័យ ៖ កម្លាំងអធិការនគរបាលក្រុងសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ធ្វើការបង្ក្រាបករណីជួញដូរសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមវត្ថុតាងជាង២០០គ្រាប់ ស្ថិតភូមិដើមចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង នៅរសៀលថ្ងៃទី៤ខែធ្នូឆ្នាំ២០១៩។

សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យឈ្មោះ ផុន សុភត្រា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុង សំរោង និងដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនយ៉ាម៉ា(WY)ព៌ណផ្កាឈូកចំនួន២៤៨គ្រាប់។បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងដើម្បីសាកសួរនិងក៏សាងសំណុំរឿងតាមនិតិវិធី៕B/