សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៣នាក់ករណីវាយកាប់ចាក់គ្នាទៅវិញទៅ​មក

82
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ ដោយសារតែមិនចេះយោគយល់នឹងអធ្យាស្រ័យអោយគ្នាជាមួយអ្នកជិតខាងទើបធ្វើឲ្យអ្នកទាំង៣ ត្រូវសមត្ថកិច្ចខ្លួនព្រោះបង្ករហិង្សាវាយកាប់ចាក់គ្នាទៅវិញទៅមក។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោ២១ និង២០នាទីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវ៩២ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ជនសង្ស័យដែលវាយកាប់គ្នានោះមាន០៣នាក់។ ភាគីទី១ មានគ្នាម្នាក់ ឈ្មោះ ម៉ី សារឿន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៤៧ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ របួសកំភួនដៃខាងឆ្វេង និងពកស្មាខាងឆ្វេង (គ្មានសារធាតុញៀន)។ ចំណែកភាគីទី២ មានគ្នា២នាក់ ១-ឈ្មោះ ផុន ភារុន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរពេទ្យយោធា ស្នាក់នៅផ្ទះលេខ២៨ ផ្លូវ៩២ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ(គ្មានសារធាតុញៀន), ២-ឈ្មោះ គឹម រដ្ឋា ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៤៦ ផ្លូវ៩២ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) (របួសចំសៀតផ្កាខាងឆ្វេងដេរ១៥ថ្នេរ, របួសស្មារខាងស្តាំ, របួសកំភួនដៃខាងឆ្វេងដេរ៨ថ្នេរ សម្រាកព្យាបាលនៅមន្ទីរពេទព្រះសុសមៈ) សម្ភារៈបន្សល់ទុក កាំបិតតាំងតោ១ ក្តាបន្ទះ០៣សន្លឹក។

ប្រភពពីសមត្ថកិច្ចដដែលបានបន្តឲ្យដឹងទៀតថា នៅមុនពេលកើតហេតុភាគីខាងទំនាស់ ដែលមានគ្នា២នាក់បានអង្គុយផឹកស៊ីនៅមុខផ្ទះក្រោយមកស្រាប់តែភាគី ដែលមានគ្នាតែម្នាក់នោះបានជិះម៉ូតូមកប៉ះកៅអី បណ្តាលឲ្យដួលហើយក៍ចូលទៅក្នុងផ្ទះក្រោយមកភាគីមានគ្នា២នាក់ក៍ទៅសួរកខុសត្រូវទើបបង្កើតជាទំនាស់ពាក្រសម្តីវាយកាប់គ្នាបណ្តាលអោយមានអ្នករងរបួសបែបនេះ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕/B