សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​រក​ម្ចាស់​រថយន្ត​ដែល​បើក​បុក​រះ​ស្លាប់​មនុស្ស​២​នាក់​និង​ខូចខាត​ផ្ទះ​៥​ខ្នង​

289
ចែករម្លែក

អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុងៈ​កម្លាំង​នគរបាល​ស្រុក​មណ្ឌលសីមា​ខេត្តកោះកុង​បាន​អះអាង​ដំណើរការ​នីតិវិធី​របស់ខ្លួន​ថា​បច្ចុប្បន្នកំពុង​អនុវត្ត​នីតិវិធី​ស៊ើបអង្កេត​តាមរក​ម្ចាស់​ដើម​រថយន្ត​បែន​មួយគ្រឿង​។​ត​ថយ​ន្ត​ន៉​ពាក់​ស្លាក​លេខ​3D:1227​ដែល​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បើក​បុក​រះ​ទៅលើផ្ទះ​ចំនួន​៥​ខ្នង​និង​បណ្តាលឱ្យ​មនុស្ស​ចំនួន​២​នាក់​បាន​ស្លាប់​។​

​លោក ជា សារិន អធិការនគរបាល​ស្រុក​មណ្ឌលសីមា បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៩​នេះ​ថា​មន្ត្រី​របស់លោក​ពុំ​ប្រ​ងើយ​កន្តើយ​ចំពោះ​ការរក​យុត្តិធម៌​ជូន​អ្នកស្លាប់​ក្មេង​ចាស់​២​នាក់​នោះទេ​។​ក្នុងនោះ​ក៏មាន​ការខូចខាត​ផ្ទះ​ចំនួន​៥​ខ្នង​ម៉ូតូ​៤​គ្រឿង​និង​សម្ភារៈ​ផ្សេងៗ​ទៀត​។​គឺ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ភូមិ​ចាំ​យាម​ឃុំ​ប៉ាក់​ខ្លង​ស្រុក​មណ្ឌលសីមា​ដោយសារតែ​រថយន្ត​ដាច់​ហ្វ្រាំង​កាលពី​ថ្ងៃទី​២៥​ខែសីហា​ឆ្នាំ​២០១៩​កន្លងទៅ​។​

​លោក​អធិការ​ន​បាន​បញ្ជាក់ថា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកោះកុង​បាន​ណែនាំ​ដល់​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​ព​ន្លឿ​ន​ការតាមដាន​ស៊ើបអង្កេត​ឱ្យ​ត្រឹមត្រូវ​ដើម្បី​កំណត់​ស្វែងរក​ម្ចាស់​ដើម​រថយន្ត​បង្កហេតុ​ខាងលើ​ចូលខ្លួន​មក​ទទួលខុសត្រូវ​និង​ដោះស្រាយ​ផល​ខូចខាត​ជូន​ជនរងគ្រោះ​ឱ្យខាងតែបាន​។

តាម​កិច្ចសន្យា​របស់​នគរបាល​ស្រុក​បាន​កោះហៅ​ឈ្មោះ​ភឿ​កច​ន្តា​ភេទ​ស្រី​អាយុ​៣៩​ឆ្នាំ​រស់នៅ​ភូមិ​ដី​ទំនាប ឃុំ​ត្រពាំងរូង ស្រុក​កោះកុង ជា​ម្ចាស់​រថយន្ត​ម៉ាក់ ហ៊ីយ៉ាន់ដាយ ពណ៌​ស ចំណុះ ១៥​តោន ដែល​បាន​លក់​រថយន្ត​នេះ​ទៅឱ្យ​ឈ្មោះ ភឿ​ក សម្បត្តិ ភេទ ប្រុស មុខរបរ​អ្នកបើកបរ​។

​សមត្ថកិច្ច​បានឱ្យ​ឈ្មោះ​ភឿ​កច​ន្តា​ជា​អ្នកធានា​ទាំងស្រុង​ថា​ម្ចាស់​ដើមទី​២​ត្រូវ​ចូលខ្លួន​ដោះស្រាយ​និង​ទទួលខុសត្រូវ​លើ​ករណី​គ្រោះថ្នាក់​ខាងលើ​។​ក្នុងនោះ​ទុកពេល​ឱ្យ​៣​ថ្ងៃ​យ៉ាងយូរ​គិត​ចាប់ពី​ថ្ងៃទី​២៧​ដល់​ថ្ងៃទី​៣០​ខែសីហា​២០១៩​ប្រសិន​មិន​អនុវត្តតាម​កិច្ចសន្យា​ទេ​នឹង​ទទួលខុសត្រូវ​ដោះស្រាយ​ចំពោះមុខ​ច្បាប់​។​

លោក​ប៉ែន​ប៊ុន​ឈួ​យ​អភិបាលរង​ស្រុក​មណ្ឌលសីមា​បានឱ្យដឹងថា​ជន​ជា​អ្នកបើកបរ​រថយន្ត​បាន​បង្ក​ឱ្យ​រងរបួស​ធ្ងន់ធ្ងរ​អំឡុងពេល​ជួប​គ្រោះថ្នាក់​ខាងលើ​ក៏បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​រុស្សី​រាជធានី​ភ្នំពេញ​កាលពី​ម៉ោង​៦​ព្រឹក​ថ្ងៃទី​២៧​សីហា​។​ដោយ​សព​ត្រូវ​បញ្ចូនទៅ​ធ្វើបុណ្យ​នៅ​ទី​កំណើត​ឃុំ​កោះដាច់​ស្រុក​មុខកំពូល​ខេត្តកណ្តាល​។​

​ដោយឡែក​បុរសរងគ្រោះ​ដែល​ស្លាប់​នោះ​ប្រព​ន្ឋ​ឈ្មោះ​ស៊ន​សុខា​អាយុ​៣៨​ឆ្នាំ​និង​កូន​អាយុ​២​ឆ្នាំឈ្មោះ​ខេ​វិ​ន​មិនទាន់បាន​ត្រឡប់​មកពី​ធ្វើបុណ្យ​នៅ​ខេត្តកំពង់ឆ្នាំង​ដើម្បី​ដាក់ពាក្យ​បណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​នៅឡើយ​ទេ​។​ខណៈ​ជនរងគ្រោះ​ចំនួន​៤​គ្រួសារ​ផ្សេងទៀត​ដាក់ពាក្យ​ប្តឹង​រួចរាល់​ហើយ​៕S/​