សមត្ថកិច្ច​កំពុង​ស្វែងរក​អត្តសញ្ញាណ​និង​ក្រុមគ្រួសារ​សាកសព​បុរស​ម្នាក់​នៅ​ឆ្នេរសមុទ្រ​ម៉ូ​តែ​ល​សុខា​

877
ចែករម្លែក

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​អ្នកស្រុក​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​អណ្តែត​ទឹកសមុទ្រ មក​ទើ នៅ​ចំណុច​ឆ្នេរ​សុខា​ក្រុមទី​១៧ ភូមិ​៤ សង្កាត់​លេខ​៤ ខេត្ត​ព្រះសីហនុ​កាលពី​រសៀល​ថ្ងៃទី​២៧​ខែមេសា​ឆ្នាំ​២០១៨​ដោយ សាកសព បុរស​ម្នាក់​នោះ​មិន​ស្គាល់​អត្តសញ្ញាណ នៅឡើយ​ទេ​។ ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រាប់ថា សាកសព​មាន​ស្លៀកខោ​ខូវប៊យ​ពណ៌​ខៀវ​ជើងវែង អត់​អាវ និង​គ្មាន​ឯកសារ​អ្វី​ជាប់​នឹង​ខ្លួន​ឡើយ ។

​ប្រភព​ដដែល​បញ្ជាក់ថា​ឆ្លងតាម​ការធ្វើ​កោសល្យ​វិ​ច្ច័​យ របស់​ការិយាល័យ​នគរបាល​បច្ចេកទេស និង​ខាង​ពេទ្យ បង្ហាញថា​​នៅលើ​ដងខ្លួន​សាកសព​គ្មាន​ស្លាកស្នាម​-​តាម​ការសន្និដ្ឋាន​ជនរងគ្រោះ​ស្លាប់​ដោយ​លង់ទឹក​សមុទ្រ​។​សាកសព​បាន​រក្សាទុក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​ដើម្បី​ស្វែងរក​អត្តសញ្ញាណ​និង​សាច់ញាតិ​ជនរងគ្រោះ​៕S/​