សមត្ថកិច្ច​ខណ្ឌមានជ័យ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដកហូត​បាន​ថ្នាំញៀន​២២​កញ្ចប់​

1099
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​ចាក់អង្រែលើ ល្បាត​ក្នុងភូមិ​សាស្ត្រ ធ្វើការ​ឃាត់ខ្លួន ក្រោយពី​បានធ្វើ​សកម្មភាព​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់ ដកហូត​បាន​ថ្នាំញៀន​ចំនួន​២២​កញ្ចប់​ថង់​តូច​។ ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង​នៅ​ម៉ោង​៨ និង ៣០​នាទី ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​វាល​ខ្សាច់ ផ្លូវ​៦០​ម៉ែត្រ ភូមិ​ព្រែក​តា​គង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ​។

​សមត្ថកិច្ច​ប៉ុស្តិ៍​ចាក់អង្រែលើ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ខាងលើនេះ មានឈ្មោះ ម៉ៅ សុភ័ក្ត្រ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​និង​ទីលំនៅ មិន​ពិតប្រាកដ​។ ក្នុងនោះដែរ សមត្ថកិច្ច​ធ្វើ​ការដក​ហូរ​បាន ក្រាម​ពណ៌​ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន ២២ កញ្ចប់​ថង់​តូច និង​ទូរស័ព្ទដៃ​ចាស់​ចំនួន​១​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ រួម​និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​ឃាត់ខ្លួន​បណ្តោះអាសន្ន និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ ចាត់ការ​តាមច្បាប់​បន្តទៀត​៕ ល​