សមត្ថកិច្ច​ខណ្ឌ​ច្បារអំពៅ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​ជួញដូរ​ថ្នាំញៀន​

851
ចែករម្លែក

ភ្នំពេញ ៖ សមត្ថកិច្ច​ខណ្ឌ​ច្បារអំពៅ បានដាក់​គោ​ដៅ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​នៅ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៧ មុខ​វត្ត​និរោធ ផ្លូវជាតិ​លេខ​១ ភូមិ​ឫស្សី​ស្រស់ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់ ពីបទ ៖ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។​

ជនសង្ស័យ​ឈ្មោះ កែវ ភ័​ស្គ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ និង​ឈ្មោះ​សន សំណាង ភេទ ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន​។​ទាំង​២​នាក់​ស្នាក់នៅ​ភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ ដកហូត​បាន​វត្ថុតាង​រួមមាន ៖ ក្រាម​ពណ៌​ស​ថ្លា​(​សង្ស័យ​គ្រឿងញៀន​) ១៨​កញ្ចប់​(២​កញ្ចប់​ថង់​ធំ​ល្មម​,១៦​កញ្ចប់​ថង់​តូច​) ម៉ូតូ​០១​គ្រឿង​ម៉ាក​Honda Scopy ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FT-7819 លេខ​តួ​-​ម៉ាស៊ីន ៥០៨៩១៩២​។ ទូរស័ព្ទដៃ​០២​គ្រឿង (​ម៉ាក iPhone៥ ពណ៌​ស លេខ​ស៊ីម​០៦៩ ៩៧៤៨៩៨,​និង​ម៉ាក សាម​សុង ពណ៌​ខ្មៅ​គ្មាន​ស៊ីម​) លុយ​ខ្មែរ ១៤​ម៉ឺន​រៀល​។​

​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​៕ ដោយ​៖ លីន​ណា​