សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បង្ក្រាប​សង្វៀន​ជល់​មាន់ ឃាត់ខ្លួន​មនុស្ស​៦​នាក់​

833
ចែករម្លែក
  • 45
    Shares

ដោយ​: ចាន់តូ / ភ្នំពេញ​: ក្រុម​អ្នកញៀន​ល្បែង​បក្សី​កីឡា នៅតែ​បន្ត​ណាត់​ប្រជុំគ្នា បើក​លេង​លួចលាក់​នៅក្នុង​ភូមិសាស្ត្រ​របស់​ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​កន្លងមក​ត្រូវបាន​សមត្ថកិច្ច​ចុះបង្ក្រាប​ជា​ហូរហែ តែ​ទោះជា​យ៉ាងណាក្តី ឃើញថា ក្រុម​អ្នកញៀន​ល្បែង​ប្រភេទ​នេះ នៅតែ​នាំ​ណាត់គ្នា​លួច​ជល់​ដដែល​។

​ជាក់ស្ដែង នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៩ កម្លាំង​អន្តរាគមន៍​ខណ្ឌ រួមសហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ ចុះទៅ​បង្ក្រាប​ស្វៀ​ន​ជល់​មាន​លួចលាក់​មួយកន្លែង ក្នុងភូមិ​ស្រែ​តេជះ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន​មនុស្ស​៨​នាក់ ម៉ូតូ​៦​គ្រឿង មាន់​ជល់​៦​ក្បាល​។​

​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្រោម​បញ្ជា​របស់លោក​វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ជំរុញ​ឲ្យ​កម្លាំង​យកចិត្តទុកដាក់ ទប់ស្កាត់ បង្ក្រាប​រាល់​បទល្មើស កើតមាន​ក្នុង​មូល​​ដ្នា​ន ដើម្បី​រក្សាបាន​នូវ សន្តិសុខ សុ​វត្តិភាព ជូន​ប្រជាពលរដ្ឋ ទើប​កម្លាំង​អន្តរាគមន៍​រួមជាមួយ​កម្លាំង​ផ្សេងទៀត សហការ​ចុះបង្ក្រាប​សង្វៀ​ន​ជល់​មាន់​មួយកន្លែង បើក​លួច​លេង​ជល់​មាន់ នៅ​ចំណុច​ខាងលើ ឃាត់ខ្លួន​អ្នកញៀន​ល្បែង​៨​នាក់ ម៉ូតូ​៨​គ្រឿង និង​មាន់គក​ចំនួន​៦​ក្បាល រួច​នាំយកទៅ​រក្សាទុក​នៅ​ផ្នែក​ជំនាញ ដើម្បី​អនុវត្តន៍​បន្ត​តាម​នីតិវិធី​៕ ល​