សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចាប់​ក្រុមចោរ​វាយ​ប្លន់​ម៉ូតូ​៥​នាក់ ក្រោយពី​ធ្វើ​សកម្មភាព​ប្លន់ បានសម្រេច​រួចមក​

1009
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ក្រុមចោរ​សកម្ម​ខាង​ដើរ​វាយ​ប្លន់​យក​ម៉ូតូ តាមផ្លូវ​ពេលយប់ ចំនួន​៥​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​១ ចោមចៅ​៣ កម្លាំង​ជំនាញ​ខណ្ឌ សហការ​តាម​បង្ក្រាប​ចាប់ខ្លួនបាន ក្រោយពី​ក្រុមចោរប្លន់​ទាំងនេះ​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​ពី​យុវជន​គ្នា​៣​នាក់​បានសម្រេច​ហើយ​ជិះ​រត់គេចខ្លួន តែ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច ក្រោយ​ទទួល​បណ្តឹង​ភ្លាម ចេញ​ដេញតាម​ភ្លាមៗ ដេញ​ចាប់ខ្លួនបាន​ជាប​ន្ត​បន្ទាប់ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ នៅតាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ទល់មុខ​ក្លិប ស្ពាយ​ឌ័​រ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ជនរងគ្រោះ​ឈ្មោះ​ហ៊ុយ មករា ភេទ​ប្រុស ១៨​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​១​ខ ណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត​នៅ​ភូមិ​បឹង ឃុំ​រកា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្ដាល​។ ម៉ូតូ​ដែល​ក្រុមចោរ​សហការគ្នា​វាយ​ប្លន់​យកទៅ​បាត់ ម៉ាក​ហុងដា សេ​១២៥ សេរី​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1GC-2337 ។ ចំណែក​ម៉ូតូ​ដែល​ជនសង្ស័យ​ជិះ​ដើរ​ធ្វើ​សកម្មភាព​កន្លងមក មាន​២​គ្រឿង មួយគ្រឿង​ម៉ាក ហុងដា សេ​១១០ ប៊ិច សេរី​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1BM-7108 និង​មួយគ្រឿង​ទៀត ម៉ាក​ហុងដា សេ​១១០ ប៊ិច ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​1BH-4814 ។

​រីឯ​ជនសង្ស័យ​សកម្ម​ខាង​ដើរ​វាយ​ប្លន់ ម៉ូតូ​ពេល​រាត្រី ទាំង​៥​នាក់ ឃាត់ខ្លួន​បាន ទី​១ ឈ្មោះ នុត សិត ហៅ​អា​វែង ភេទ​ប្រុស ជា​បងធំ ប្រចាំ​ក្រុម អាយុ​២១​ឆ្នាំ មុខរបរ កម្មករសំណង់ ពេល​ថ្ងៃ ពេលយប់​ដើរ​ប្លន់ ស្នាក់នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ភូមិកំណើត​ភូមិ​ព្រៃធំ ឃុំ​ព្រៃធំ ស្រុក​កំពង​រោទ៍ ខេត្តស្វាយរៀង​។ ទី​២ ឈ្មោះ សៀម វណ្ណ​រី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ ជាង​ពិ​ដាន ស្នាក់នៅ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត​នៅ​ភូមិ​គៀន​តា​សៀវ ឃុំ​ស្វាយ​យ៉ា ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង​។ ទី​៣ ឈ្មោះ សៀម វណ្ណ​រ៉ា ហៅ​ឆាង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ ធ្វើ​ចោរ ស្នាក់នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត​គៀន​តា​សៀវ ឃុំ​ស្វាយ​យ៉ា ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​។ ទី​៤ ឈ្មោះ ម៉ៅ ថែ​ល ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ ទើប​ចូលរួម​ជា​សមាជិក​ក្រុម​ខាងលើ មាន​ស្រុកកំណើត ភូមិ ចំការ​គួ​យ ឃុំ​ដំរី​ពួន ស្រុក​ស្វាយ​អ​ន្ទ​រ​ខេត្តព្រៃវែង ។ ទី​៥ ឈ្មោះ លៀប អ៊ី​សា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ សមាជិក​ក្រុម​ប្លន់ ស្នាក់​នៅផ្ទះ​ឡ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ​មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃ​លាន ឃុំ​រំលេច ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង​។

​បើតាម​សម្តី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ខ្លួន​បាន​ជិះ​ម៉ូតូ រួមជាមួយ​មិត្ត​ភ័​ក្រ គ្នា​៣​នាក់ ម៉ូតូ​២​គ្រឿង ជិះ​ម៉ូតូ​មកពី​ភូមិ​ព្រៃ​ស សង្កាត់​ព្រៃ ខណ្ឌដង្កោ ក្នុង​គោលបំណង​វិល​ទៅផ្ទះ ផ្លូវ​វេ​ង​ស្រេង មុខ​ក្លឹប​ស្ពាយ​ឌ័​រ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​១ លុះ​ធ្វើដំណើរ​មកដល់​ចំណុច​ស្ពានថ្ម ខាងជើង​ក្បែរ​ផ្សារ​ទួល​ពង្រ ស្រាប់តែ​លេចមុខ ជនសង្ស័យ​៥​នាក់​ខាងលើ ជិះ​ម៉ូតូ​សេ​១១០ ប៊ិច ចំនួន​២​គ្រឿង ហើយ​ចាំ​ច្បាស់​ជាងគេ សង់​ប៊ិច ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​1BH-4814 អត់​កុង​ទ័​រ កង់​កាំ​បន្ទះ ជិះ​តាម​មក​គ្រាម​វាយ ធ្វើ​ឲ្យ​ភ័យ​នាំគ្នា​បើក​ម៉ូតូ​រត់ រហូតដល់​មុខ​ក្លឹប​ស្ពាយ​ឌ័​រ ក្បែរ​ផ្ទះ ស្រែក​ឲ្យ​គេឯង​ជួយ តែ​គ្មាន​លទ្ធផល ត្រូវបាន​ក្រុមចោរ ទាំង​៥​នាក់ ប្រដាប់​ដោយ​ដុំថ្ម ខ្សែក្រវ៉ាត់ វាយ​បណ្តាល​ឲ្យ​បែកក្បាល ហើយ​យក​ម៉ូតូ​ជិះ​គេចខ្លួន តាមផ្លូវ​វេ​ង​ស្រេង ឆ្ពោះទៅ​កើត​ចំនួន​២​គ្រឿង ម៉ូតូ​ជនរងគ្រោះ​១​គ្រឿង ម៉ូតូ​ជនល្មើស​មួយគ្រឿង ចំណែក​ម៉ូតូ ជនល្មើស​មួយគ្រឿង​ទៀត សេ​១១០ ពណ៌​ខៀវ ដែល​ស្គាល់​ច្បាស់​ជាងគេ បើក​គេច​តាមផ្លូវ​វេ​ង​ស្រេង ឆ្ពោះទៅ​លិច ។​

​ក្រោយ​កើតហេតុ​ភ្លាម ជនរងគ្រោះ​រត់​ទៅប្តឹង​ប៉ូលីស​ប៉ុស្តិ៍​ចោមចៅ​១ ភ្លាម​ដែល​នៅក្បែរនោះ​ស្រាប់ ទើប​កម្លាំង​សមត្ថកិច្ច ស្រែក​ប្រកាស​តាម​ប្រព័ន្ធ​វិទ្យុ​ទាក់ ឲ្យ​តាម​បណ្តា​កម្លាំង ដែល​ប្រចាំការ​តាម​គោលដៅ តាម​ប៉ុស្តិ៍ កម្លាំង​ប្រដេញ ចេញ​តាម​ស្វែងរក ភិនភាគ ជនសង្ស័យ ម៉ូតូ ខាងលើ ទីបំផុត កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​៣ ប្រទះ​ជួប​ជនសង្ស័យ ជិះ​ម៉ូតូ ភិនភាគ​ប្រកាស​ខាងលើ តាមផ្លូវ​សហព័ន្ធ​រុស្សី មុខ​វត្ត​ទួល​សុភា​ឃួន ភូមិ​ព្រៃ​ជី​សាក់ ទើប​ចាប់ខ្លួនបាន​២​នាក់ នាំទៅ​សាកសួរ​នៅ​ផ្នែក​ជំនាញ ហើយ​នាំ​បន្ត​ទៅតាម​ឃាត់ បក្ខពួក​ចោរប្លន់ បានជា​បន្តបន្ទាប់​៣​នាក់​ទៀត នៅតាម​ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង ᧭​សង្កាត់​ចោមចៅ​១ សរុប​ចាប់បាន​៥​នាក់ និង​ម៉ូតូ​២​គ្រឿង​។​

​ក្រោយពេល​កើតហេតុ ជនសង្ស័យ​ឃាត់ខ្លួន​សាកសួរ​នៅ ប៉ុស្តិ៍​ចោមចៅ​១ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ល​