សមត្ថកិច្ច​ខេត្តព្រះវិហារ​បង្ក្រាប​បទ​ល្មើស​ពីរ​ករណី​ក្នុង​ថ្ងៃ​តែមួយ​

988
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​បទល្មើស​ចំនួន​ពីរ​ដែល​សមត្ថកិច្ច​ខេត្តព្រះវិហារ​បង្ក្រាប​គឺ​ករណី​ហឹ​ង្សា ដោយ​ចេតនា​និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​។​ការបង្ក្រាប​ករណី​ហឹ​ង្សា​ទីតាំង​ទី​១​បានធ្វើ​ឡើង​នៅ​ចំណុច​អូរ​ដូន​ស្ងួន​ស្ថិតក្នុង​ភូមិ​គូលែន​ត្បូង​ឃុំ​គូលែន​ត្បូង​ស្រុក​គូលែន​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​៣០​ខែឧសភា​ឆ្នាំ​២០១៨​។​ករណី​ទី​២​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​ស្ថិតនៅ​ភូមិ​អូរ​ពោធិ៍​ឃុំ​រមណីយ​ស្រុក​រវៀង​ខេត្តព្រះវិហារ​កាលពី​រសៀល​ថ្ងៃទី​៣០​ខែឧសភា​ឆ្នាំ​២០១៨​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​យិន​ចំណាន​ស្នងការ​នគរបាល​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​កម្លាំង​សមត្ថកិច្ច​បាន​បង្ក្រាប​ប​ទ​ល្មើស​ពីរ​កណី​នៅ​ទីតាំង​ផ្សេងគ្នា​ក្នុង​ថ្ងៃ​តែមួយ​។​លោក​បន្តថា​ករណី​ហឹ​ង្សា​ដោយ​ចេតនា​គឺ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ទ្បូ​ញ​ស្រេង​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​មុខរបរ​កសិករ​បច្ចុប្បន្ន​រស់នៅ​ភូមិ​សន្ទុក​ក្នុង​ឃុំ​ស​ន្ទុ​ក្នុងស្រុក​សន្ទុក​ខេត្តកំពង់ធំ​។​ចំណែក​ជនរងគ្រោះ​ឈ្មោះ​អឿន​ឈ​ត់​( រងរបួស​) ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ​មុខរបរ​កសិករ​រស់នៅ​ភូមិ​ព្រៃ​ព្រាល​ឃុំ​ត្រពាំង​ឬ​ស្សី​ស្រុក​កំពង់ស្វាយ​ខេត្តកំពង់ធំ​

​លោក​ឧ​ត្ត​ម​សេនីយ៍​បាន​បន្តថា​មូលហេតុ​គឺ​ហឹ​ង្សា​កើតឡើង​ផឹកស្រា​ស្រវឹង​ឈ្លោះ​គ្នា​ដោយ​ជនល្មើស​ប្រើ​កាំបិត​កាប់​បង្ក​របួស​។​មុខសញ្ញា​សង្ស័យ​ខាងលើ​កំពុង​ឃាត់ខ្លួន​នៅ​ប៉ុស្តិ៍​គូលែន​ត្បូង​ដើម្បី​បន្ត​នីតិវិធី​។​ករណី​ទី​២​បង្ក្រាប​បទល្មើស​គ្រឿងញៀន​។​កម្លាំង​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន​បង្ក្រាប​ករណី​គ្រឿងញៀន​មួយកន្លែង​ស្ថិតនៅ​ភូមិ​អូរ​ពោធិ​ឃុំ​រមណីយ​ស្រុក​រវៀង​ខេត្តព្រះវិហារ​។​

​សមត្ថកិច្ច​ឃាត់ខ្លួន​មុខសញ្ញា​ចំនួន​៣​នាក់ ឈ្មោះ​ស៊ីម កក្កដា (​ហៅ​តុលា​)​ភេទ​ប្រុស អាយុ​៣៣ ឆ្នាំឈ្មោះ​ជួន សំណាង ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ និង​ឈ្មោះ​ហេង ស្រី​តី ភេទ​ស្រី អាយុ ៣១ ឆ្នាំ​ស្នាក់នៅ​ភូមិ​អូរ​ពោធិ៍ ឃុំ​រមណីយ ស្រុក​រវៀង ។​ក្នុងនោះ​ដកហូត​វត្ថុតាង​រួមមាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យថា​សារធាតុ​ញៀន​ចំនួន ៣ កញ្ចប់​តូច កាំភ្លើងខ្លី ១ ដើម​ម៉ាក​K ៥៩ បង់​១ គ្រាប់​ចំនួន​៥​គ្រាប់​,​សំភារ​:​សំរាប់​ជក់​ថ្នាំញៀន​មួយចំនួន​,​រំសេវ​,​គ្រាប់ឃ្លី​មួយចំនួន​របស់​កាំភ្លើង​កែច្នៃ​។​បច្ចុប្បន្ន​ករណីនេះ​សមត្ថកិច្ច​ជំនាញ​កំពុង​បន្ត​នីតិវិធី​ច្បាប់ ៕S/

​សមត្ថកិច្ច​ខេត្តព្រះវិហារ​បង្ក្រាប​បទ​ល្មើស​ពីរ​ករណី​ក្នុង​ថ្ងៃ​តែមួយ​