សមត្ថកិច្ច​គយ​ខេត្ត​ព្រះសីហនុ ព្រមាន​ចាប់​ផាកពិន័យ​ឡាន​ថ្មី​មិនទាន់​ធ្វើ​ស្លាក​លេខ យកមក​ធ្វើ​អាជីវកម្ម​ដឹកជញ្ជូន​

229
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: សមត្ថកិច្ច​គយ​ខេត្ត​ព្រះសីហនុ បានធ្វើការ​ព្រមាន​ពី​ការចាប់​ផាកពិន័យ​ទៅកាន់​ម្ចាស់​រថយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់​មួយចំនួន ដែល​នាំចូល​រថយន្ត​ថ្មី​មក​ធ្វើ​អាជីវកម្ម​មាន​បង់ពន្ធ​ត្រឹមត្រូវ​ហើយ ប៉ុន្តែ​ម្ចាស់​រថយន្ត​មិន​យក​រថយន្ត​ទៅធ្វើ​ស្លាក​លេខ រួច​បើកបរ​ធ្វើ​ចរាចរណ៍​ដឹកជញ្ជូន​ទាំង​រថយន្ត​គ្មាន​ស្លាក​លេខ​។

​បើតាម​លោក ទុំ ណូ ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ​ថ្លែងថា រថយន្ត​ថ្មី​មាន​បង់ពន្ធ​ហើយ តែ​មិន​ធ្វើ​ស្លាក​លេខ​រួច​ធ្វើ​ចរាចរណ៍​ដឹកជញ្ជូន​តាមផ្លូវ គឺជា​ការខុសច្បាប់ ក្នុងនោះ ប្រសិនបើ​សមត្ថ​កិ​ចគយ​រកឃើញ​ហើយ​ចាប់បាន​នឹង​តម្រូវ​ឲ្យ​ម្ចាស់​រថយន្ត​បង់ប្រាក់​ពិន័យ​យ៉ាងតិច​មួយ​ពាន់​ដុល្លារ ក្នុង​រថយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់​មួយគ្រឿង​៕ ល​

#