សមត្ថកិច្ច​ឃាត់ខ្លួន​ចៅ​ទំនើង​ដែល​វាយ​ជីតា​នឹង​ខ្នងពូថៅ​បណ្តាល​ឲ្យ​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​

1038
ចែករម្លែក

ដោយ​: សេង​ឃួន / ក្រចេះ​: កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ក្រគរ​បាន​ឃាត់ខ្លួន​ជនដៃដល់​ម្នាក ដែល​ប្រើ​អំពើហិង្សា​ដោយ​ចេតនា មកលើ​ជីតា​របស់ខ្លួន​ដោយ​យក​ពូថៅ​ខាង​ខ្នង​វាយ​ទៅលើ​ជនរងគ្រោះ​ចំក្បាល បណ្តាល​ឲ្យ​ស្លាប់​ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ករណីនេះ​ស្ថិត​ក្នុងភូមិ​ក្រគរ សង្កាត់​ក្រគរ ក្រុង​ក្រចេះ ខេត្តក្រចេះ កាលពី​យប់​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៨​នេះ​។​

​លោក នេ​ត លីន អធិការនគរបាល​ក្រុង​ក្រចេះ បាន​ឲ្យ​ដឹងថា ជនដៃដល់​មានឈ្មោះ ឈី​ម ណា​រ៉ុង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ក្រគរ សង្កាត់​ក្រគរ ក្រុង​ក្រចេះ​ខេត្តក្រចេះ ចំណែកឯ​ជនរងគ្រោះ ឈ្មោះ ធូ ឈី​ម ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ (​ត្រូវជា​ជីតា​ជនដៃដល់​) រស់នៅ​ភូមិ​ក្រគរ​សង្កាត់​ក្រគរ​ក្រុង​ក្រចេះ ខេត្តក្រចេះ​។​

​លោក​បាន​បន្តថា​ទៀតថា ការឈាន​ដល់​ប្រើ​អំពើហិង្សា​ដោយ​ចេតនា ដោយ​យក​ពូថៅ​ខាង​ខ្នង​វាយ​ចំក្បាល​លើ​ជនរងគ្រោះ​ឲ្យ​ដួលសន្លប់​តែម្តង តែ​ក្រោយ​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​ក៏​ស្លាប់​តែម្តង​។ គឺ​មូលហេតុ​មកពី​ជនរងគ្រោះ​(​ជីតា​)​ជេរ​ស្តីបន្ទោស​ឲ្យ​តិចតួច​រឿង​ស្នួ​ខោអាវ​មកលើ​ជនដៃដល់ ក៏​កើតឡើង​រឿង​បែបនេះ​តែម្តង​។​

​បច្ចុប្បន្ននេះ​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ ដើម្បី​សួរនាំ​នឹង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការ​នគរបាល​បាល​ខេត្ត​បន្ត​៕ ល​