សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​និង​ថ្នាំញៀន​២​កញ្ចប់​

842
ចែករម្លែក

ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់​ដែល​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ត្រូវបាន​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ​ល្បាត​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀបភ្លឺ​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៧ នៅត្រង់ចំណុច​ផ្លូវ​រថភ្លើង ក្រុម​៨​ភូមិ​ទួល​សំពៅ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ខ្លួន​ជនសង្ស័យ​ម្នាក់​នោះ មានឈ្មោះ កែវ ចំរើន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ជាង​ឡាន​ស្នាក់នៅ ផ្ទះជួល​ផ្លូវលំ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។ ព្រមទាំង​ដកហូត ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០២​កញ្ចប់​តូច​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​ប៉ុស្តិ៍នគរបាល​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​បន្ត​តាម​នីតិវិធី​៕ ដោយ​៖ ម៉េង​សែ​

 

#