សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​លួច​ទូរ​សព្ទ​ដៃ​នៅ​ស្រុក​ឆ្លូង​

211

(​ក្រចេះ​)៖​កម្លាំង​ប៉ុស្តិ៍នគរបាល​ឆ្លូង​បាន​សហការ​ជាមួយ​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​លួច​ទូរស័ព្ទដៃ​មួយគ្រឿង​។​ហេតុការណ៍​ខ្លួន​ជនសង្ស័យ​បានធ្វើ​ឡើង​នៅ​ចំណុច​មន្ទីរពេទ្យបង្អែក​ឆ្លង​ស្ថិត​ក្នុងភូមិ​ជ្រោយ​ថ្ម​ក្រោម ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្តក្រចេះ​កាលពី​រសៀល​ថ្ងៃទី​១​ខែកញ្ញា​ឆ្នាំ​២០១៧​។​

​មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ​កុយ សុខ​ហេង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុង​ភូមិ​ឈ្នៃ​ឃុំ​ឆ្លូង​ស្រុក​ឆ្លូង​ខេត្តក្រចេះ​ជននេះ​បានធ្វើ សកម្មភាព លួច​ទូរស័ព្ទដៃ របស់​ជនរងគ្រោះ​ឈ្មោះ ស្លេះ រ​ម្មនី ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​ជនជាតិ​ចាម រស់នៅក្នុង​ភូមិ​ពង្រ​២​ឃុំ​ពង្រ ស្រុក​ឆ្លូង​ខេត្តក្រចេះ​។​ទូរស័ព្ទដៃ​នោះ​ម៉ាក​ស៊ាំ​សុង​កាលាក់ស៊ី​ពណ៌​សត្រូវ​បាន​ជនសង្ស័យ​លួច​យកទៅ​លាក់ទុក​
​។ ភ្លាមៗ​នោះ​ម្ចាស់​ទូរស័ព្ទ​និង​ប្រជាពលរដ្ឋ​រួមជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឆ្លូង​ចាប់ខ្លួន​ជនសង្ស័យ​បាន​នៅនឹងកន្លែង​កើតហេតុ​ព្រមទាំង​កាំបិត​ប័ង​តោ​មួយ​ជាប់​នឹង​ខ្លួន​ជនសង្ស័យ​តែម្ដង​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃុំខ្លួន​ជាប​ណ្នោះ​អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឆ្លូង ដើម្បី​កសាង​សំណុំ​បញ្ជូនទៅ​ការិយាល័យ​ជំនាញ ចាត់ការ​បន្ត​៕S/​ដោយ​៖​សេង​ឃួន​

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​លួច​ទូរ​សព្ទ​ដៃ​នៅ​ស្រុក​ឆ្លូង​