សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ស្រុក​ពួក​

254

​(​សៀមរាប​)៖​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​ស្ថិតនៅក្នុង​សង្កាត់​ស្វាយ​សង្កាត់​ជ្រាវ​ចំណុះ​អធិការដ្ឋាន​ក្រុង​សៀមរាប​និង​ក្នុងភូមិ​សាស្ត្រ​ស្រុក​ពួក​ខេត្តសៀមរាប​ចាប់តាំងពី​ថ្ងៃទី​៣​ដល់​ថ្ងៃទី​៥​ខែកញ្ញា​ឆ្នាំ​២០១៧ ។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា​ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៦​នាក់​ទី​១.​ឈ្មោះ សៀវ គឹម​សាន​ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ គ្មាន ទីលំនៅ​ភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម ក្រុង​/​ខេត្តសៀមរាប​។​២. ឈ្មោះ សាយ ច​ន ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ គ្មាន​ទីលំនៅ​ភូមិ​ស្ទឹង​ថ្មី ៣.​ឈ្មោះ ណៃ ថៃ​ដែន ហៅ​ស្ពេះ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ ៤.​ឈ្មោះ ងី សាវង្ស ភេទ​ប្រុស អាយុ ១៦​ឆ្នាំ​៥. ឈ្មោះ អ៊ឹម​ឧស្សាហ៍​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​៦.​ឈ្មោះ​សែម​ឌី​ណា​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​។​

​មន្ត្រី​ដដែល​បាន​បន្តថា​កម្លាំង​ក៏បាន​ដកហូត​វត្ថុតាង​មាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន ចំនួន ៣១​កញ្ចប់ ទំងន់ ៩,៥​ក្រាម ទាំង​សម្បក​ទូរស័ព្ទដៃ ចំនួន ១១​គ្រឿង​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​១​ឧបករណ៍ប្រើប្រាស់​វេច​ខ្ចប់​មួយចំនួន​និង​ម៉ូតូ​ចំនួន​៣​គ្រឿង​។​ក្រោយមក​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​កាលពី​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៧​ដើម្បី​ចាត់ការ​តាមច្បាប់​៕S/​ដោយ​៖​ហូ​សាន់​

​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ស្រុក​ពួក​(រូប៖វ៉េបសាយ)