សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ចំណាស់​ម្នាក់​ករណី​ប៉ង​ចាប់រំលោភ​នារី​វ័យ​១៥​ឆ្នាំ​

920
ចែករម្លែក

​​ដោយ​៖​ហូ​សាន់​/​ពោធិ៍សាត់​៖​កម្លាំង​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​បុរស​វ័យ​៥៧​ឆ្នាំ​ម្នាក់​ក្រោយ​ទទួល​បណ្ដឹង​ពី​ស្ត្រី​ម្ដាយ​ក្មេង​ជំទង់​ម្នា​ក់ថា​មាន​បុរស​ចំណាស់​ម្នាក់​បាន​ប៉ុនប៉ង​រំលោភ​កូនស្រី​របស់គាត់​នៅលើផ្ទះ​គ្រា​ដែល​ក្រុមគ្រួសារ​របស់គាត់​កំពុង​ជាប់រវល់​។​ហេតុការណ៍​ខាងលើ​បាន​បង្ក​ការភ្ញាក់ផ្អើល​ឡើង​នៅត្រង់ចំណុច​ផ្ទះ​ផែបណ្ដែត​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​ស្ថិត​ក្នុងភូមិ​កំពង់​ប្រាក់​ឃុំ​ស្នា​អ​ន្សា​ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់​កាលពី​ថ្ងៃទី​២៣​ខែមីនា​ឆ្នាំ​២០១៨ ។​

លោក​វរសេនីយ៍ត្រី​ម៉ោ​ល​សុទ្ធ​អធិការរង​នគរបាល​ស្រុក​ក្រគរ​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ត្រូវបាន​កម្លាំង​យកមក​សាកសួរ​ឈ្មោះ​ពូន​ពៅ​ភេទ​ប្រុស​អាយុ​៥៧​ឆ្នាំ​ជនជាតិខ្មែរ​រស់នៅ​ផ្ទះ​ផែបណ្ដែត​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​ស្ថិត​ក្នុងភូមិ​.​ឃុំ​កើតហេតុ​ខាងលើ​។​ចំណែក​ក្មេងស្រី​ជំទង់​ជា​ជនរងគ្រោះ​ឈ្មោះ​ជ​.​ផ​.​ន​អាយុ​១៥​ឆ្នាំ​។​យោងតាម​ការ​បំ​ភ្លី​ពី​ស្ត្រី​ជា​ម្ដាយ​ក្មេងរងគ្រោះ​បានឱ្យដឹងថា​នៅ​ព្រឹក​ព្រលឹម​មុន​កើតហេតុ​ខ្លួន​និង​កូនប្រុស​ម្នាក់​បាន​ចេញទៅ​នេសាទ​ត្រី ដោយ​ប្តី និង​កូនៗ​រួមទាំង​កូនរង​គ្រោះ​នៅផ្ទះ​។​

​ប្រភព​បាន​បន្តថា​លុះ​នៅពេល​ខ្លួន​និង​កូនប្រុស​វិលត្រឡប់​មកពី​នេសាទ​វិញ​ឃើញ​ជនសង្ស័យ​ឈ្មោះ​ពូន​ពៅ​កំពុង​ធ្វើ​សកម្មភាព​មកលើ​កូនស្រី​(​ថើប​) ជាប់​ជញ្ជាំង​ក្នុង​បរិវេណ​ផ្ទះ​។ គាត់​ឃើញបែបនេះ ក៏​ស្រែកហៅ​គេឯង​ឲ្យ​ជួយ​ហើយ​ស្ទុះ​ទៅ​ទាញ​កូន​ចេញ​តែម្តង ។​
​លោក​បន្តទៀតថា ចំពោះ​ជនសង្ស័យ​ឈ្មោះ ពូន ពៅ បាន​បំភ្លឺ​ដែរ​ថា នៅ​ព្រឹក​ថ្ងៃ​ដដែល​វេលា​ម៉ោង​ប្រមាណ​៨ ឪពុក​ក្មេងស្រី​ឈ្មោះ ជឹម ផល​បាន​អ៊ុំ​ទូក​ទៅ​ចម្លង​គាត់​(​ពូន​ពៅ​)​យកមក​ផ្ទះ​របស់ខ្លួន​(​ជឹម​ផល​)​។​

​ដើម្បី​ជួយ​រុះរើ​ឧបករណ៍​នេសាទ​ដោយ​ទិញ​ស្រា​មក​នាំគ្នា​អង្គុយ​ផឹក​រហូត​អស់​ស្រា​វេលា​ម៉ោង​ប្រមាណ​ជាង​ម៉ោង​៩ ។​ឪពុក​ក្មេងស្រី​ឈ្មោះ ជឹម​ផល​បាន​បើកកាណូត​ទៅ​ចម្លង​គេ​នៅ​មាត់ទឹក​ខ្លួន​(​ពូន​ពៅ​)​នៅ​ជាមួយ​ក្មេងស្រី​និង​ក្មេង​ប៉ុន្មាន​នាក់​ទៀតហើយ​ខ្លួន​ក៏បាន​ឲ្យ​ក្មេងស្រី​ដួស​និង​លើកបាយ​យកមក​ឲ្យ​ហូប​។​គ្រានោះ​ខ្លួន​បាន​ចាប់​កៀកក​ក្មេងស្រី​សុំ​ថើប​ស្រាប់តែ​ម្ដាយ​ក្មេង​មក​ទាន់​តែម្ដង ។​

​លោក​វរសេនីយ៍ត្រី​បន្តទៀតថា​ជនសង្ស័យ​បាន​នាំយកមក​បន្ត​នីតិវិធី​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ​ដើម្បី​ចាត់ការ​បន្ត​៕S/

​សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ចំណាស់​ម្នាក់​ករណី​ប៉ង​ចាប់រំលោភ​នារី​វ័យ​១៥​ឆ្នាំ​