សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​

223
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ធ្វើការ​ឃាត់ខ្លួន​តាម​ដីការ​លេខ​៨២០​ដ​ច​ន ចុះ​ថ្ងៃទី​៩​ខែតុលា​ឆ្នាំ​២០១៩ ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយ​ប្រព្រឹត្ត​អំពើហិង្សា នៅ​ចំណុច​មុខ​សាលាបឋមសិក្សា​ត្រពាំង​រាំង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ កាលពី​ថ្ងៃទី​២៧ ឧសភា ២០១៩ វេលា​ម៉ោង​០៤​រសៀល​។

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ នៅវេលា​ម៉ោង​១៩ និង​៣០​នាទី​ថ្ងៃទី​១៨​ខែធ្នូ​ឆ្នាំ​២០១៩ នៅ​ចំណុច​តាមផ្លូវ​ភ្នំពេញ​ហាណូយ ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។​

​សមត្ថកិច្ច​បានអោយដឹង​ទៀតថា​ជនសង្ស័យ​មានឈ្មោះ ហួត សុវណ្ណ ភេទ​ប្រុស អាយុ​២២ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​១៣DP១២ ផ្លូវ​២២២ ភូមិ​សែន​សុខ​៦ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ នៅ​ចំណុច តាមផ្លូវ​ហាណូយ ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។​ចាប់​តាម​ដីការ​លេខ​៨២០​ដ​ច​ន ចុះ​ថ្ងៃទី​០៩-១០-២០១៩ ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​ប្រ​ព្រឹទ្ធ​អំពើហិង្សា នៅ​ចំណុច​មុខ​សាលាបឋមសិក្សា​ត្រពាំង​រាំង ត្រពាំង​រាំង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ កាលពី​ថ្ងៃទី​២៧-០៥-២០១៩ វេលា​ម៉ោង​០៤ និង​០០​នាទី​។​

​បច្ចុបន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការ​រដ្ឋា​ន​នគរបាល​ខណ្ឌ​សែន​សុខ និង​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាការ​ចាត់ការ​បន្ត​៕ ល​