សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ម្នាក់​ករណី​រំលោភ​សេពសន្ថវៈ​ក្មេងស្រី​អាយុ​៩​ឆ្នាំ​នៅ​ខណ្ឌ​ច្បារអំពៅ​

1345
ចែករម្លែក
  • 3
    Shares

​(​ភ្នំពេញ​)៖​កាលពី​រសៀល​ថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ​២០១៧​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជាប់​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​ក្មេងស្រី​អាយុ​៩​ឆ្នាំ​រហូត​បានសម្រេច​កា​លពី​ប៉ុន្មាន​ថ្ងៃមុន នៅ​ចំណុច​ក្នុងព្រៃ​ដីឡូត៍​គ្មាន​លេខ ផ្លូវលំ ភូមិ​ព្រែក​ធំ​២ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ​។​មន្ដ្រីនគរបាល​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ដែល​កម្លាំង​នគរបាល​ឃាត់ខ្លួន​ឈ្មោះ ឆាយ យ៉ាន អាយុ​៥៨​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ភូមិ​ព្រែក​ធំ​២ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ​។​

​លោក​ម៉ៅ​សឿត​អធិការរង​ខណ្ឌ​ច្បារអំពៅ​បាន​រៀបរាប់​ពី​ដំណើររឿង​ថា​កាល​ពីមួយ​សប្តាហ៍​មុន​កុមារី​រងគ្រោះ​ដើរ​តាមផ្លូវ​លំ​ទៅ​ទិញ​ទឹកកក​។​ពេលមកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ជនសង្ស័យ​ជា​អ្នកស្នាក់នៅ​ផ្ទះ​ជិតគ្នា​បាន​ចាប់​កុមារី​រងគ្រោះ​ចូលក្នុង​ព្រៃ លេង​ប្រដាប់ភេទ​កុមារី​រងគ្រោះ រួច​រំលោភ​សេពសន្ថវៈ កុមារី​រងគ្រោះ​បានសម្រេច​ហើយ​ជនសង្ស័យ ក៏​ងើប​ដើរទៅ​ផ្ទះ​បាត់​។​

​លោក​អធិការរង​បាន​បន្តថា​រហូតដល់​ល្ងាច​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៧ កុមារី​រងគ្រោះ​បាន​និយាយ​រឿងហេតុ​ទាំងអស់​ប្រាប់​ម្តាយ ។​លុះ​ឡើង​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៧​ម្តាយ​កុមារី​រងគ្រោះ​បាន​នាំ​កុមារី​នោះ ទៅពិនិត្យ​សុខភាព​នៅ​មណ្ឌល​សុខភាព​ក្បាលកោះ ហើយ​មក​ដាក់​បណ្តឹង​នៅ​ទីស្នាក់ការ​ប៉ុស្តិ៍​ក្បាលកោះ​។​ក្រោយ​ទទួល​ពាក្យបណ្ដឹង​ភ្លាម​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ក្បាលកោះ បាន​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ទៅផ្ទះ​ផ្ទាល់​តែម្ដង ហើយ​បាន​បញ្ជូនទៅ​សួរនាំ ដើម្បី​ចាត់ការ​បន្ដ​តាមច្បាប់​៕S/​ដោយ​៖​ហូ​សាន់​
សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ករណីរំលោភសេពសន្ថវៈក្មេងស្រីអាយុ៩ឆ្នាំ(wrapped)