សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​២០​នាក់​ករណី​ញៀន​ល្បែង​ប្រជល់មាន់​ដាក់​លុយ​

571
ចែករម្លែក

​​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង​បាន​បង្ក្រាប​និង​ឃាត់ខ្លួន​មនុស្ស​២០​នាក់​ដែល​ញៀន​ល្បែងភ្នាល់​ប្រជល់មាន់​តាម​ទូរទស្សន៍​ស៊ីសង​លុយ​។​ហេតុការណ៍​បង្ក្រាប​នេះ​ធ្វើឡើង​នៅ​ភូមិ​ត្រពាំង​អំពិល​ឃុំ​ត្រពាំង​គង​ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ​កាលពី​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​២០១៨​។​

​លោក​កង​ភា​រី​អធិការរង​ស្រុក​សំរោង​ទង​បានឱ្យដឹងថា​ការបង្ក្រាប​ទីតាំង​ភ្នាល់​ល្បែ​ស៊ីសង​ប្រជល់មាន់​ក្នុង​ទូរទស្សន៍​ដោយមាន​សេចក្តីរាយការណ៍​ពី​បងប្អូន​ប្រជាពលរដ្ឋ​ថា​ចំណុច​ទីតាំង​ខាងលើ​បាន​ភ្នាល់​ប្រជល់មាន់​។​

បន្ទាប់មក​លោក​នាំ​កម្លាំង​ព័ទ្ធ​ចាប់បាន​អ្នកញៀន​ល្បែង​ស៊ី​ង​សង​ប្រជល់មាន់​ចំនួន​២០​នាក់​។​ក្នុងនោះ​រួមទាំង​ម្ចាស់ផ្ទះ​ឈ្មោះ​១​ឈ្មោះ ភិន ផល្លា​ភេទ​ស្រី អាយុ​៤០​ឆ្នាំ​នៅ​ភូមិ​ត្រពាំង​អំពិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង​។​

​លោក​បាន​បន្តថា​ជន​ដែល​ត្រូវ​ឃាត់ខ្លួន​ចំនួន​១៩​នាក់​១.​ឈ្មោះ ឆោម សា​វ៉ុ​ន​ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ២.​ឈ្មោះ ចិន សឿន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ​៣.​ឈ្មោះ ឆុន សុខ​នៅ​ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ៤.​ឈ្មោះ​ណុប ពៅ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ​៥.​ឈ្មោះ ហួនហុនភេទ​ប្រុសអាយុ​៥៤​ឆ្នាំ​៦.​ឈ្មោះ ម៉ី​សុខ​ឃឿន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ៧.​ឈ្មោះ ឃុ​ត ថន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ​៨.​ឈ្មោះ កៅ សុខ​ហៀ​ង ភេទ​ប្រុសអាយុ​៤១​ឆ្នាំ​៩.​ឈ្មោះ ជា ឈុន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​។​

១០.​ឈ្មោះ ម៉ាច ធា ភេទ​ប្រុស អាយុ​៤៥ ឆ្នាំ​១១.​ឈ្មោះ សុខ សុធា​ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ។​១២.​ជួប នី ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ​១៣.​រុន ប៊ុន​ណា​រ៉ា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​។​១៤.​ឈ្មោះ អ៊ុន ច​ន្ធី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ​១៥.​ឈ្មោះ អ៊ុន ខឹម ភេទ​ប្រុស អាយុ​៥២​ឆ្នាំ​១៦.​ឈ្មោះ នួន សំនៀង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​១៧.​ឈ្មោះ ហ៊ី​ន ជាក់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​១៨.​ឈ្មោះ​នុត គឹមហុង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ​១៩.​ឈ្មោះ​ប៉ាច​ធុល​ភេទ​ប្រុស​អាយុ​៥៩​ឆ្នាំ​។​

​ក្នុងការ​បង្ក្រាប​ធ្វើការ​ដកហូត​ទូរទស្សន៍​១​គ្រឿង​និង​ម៉ូតូ​ចំនួន​២៥​គ្រឿង​។​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/

សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​២០​នាក់​ករណី​ញៀន​ល្បែង​ប្រជល់មាន់​ដាក់​លុយ​