សមត្ថកិច្ច​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿង​យ៉ាងសកម្ម​បួន​នាក់​នៅ​ស្រុក​ឱ​រ៉ា​ល់​

113

(​កំពង់ស្ពឺ​)៖ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មុខសញ្ញា​ជួន​ដូរ​​គ្រឿងញៀន​យ៉ាងសកម្ម​បួន​នាក់​។ ការឃាត់ខ្លួន​នេះ ធ្វើឡើង​នៅ​ចំណុច​ភូមិ​ព្រៃធំ ឃុំ​រស្មី​សាមគ្គី ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៨​ខែកុម្ភៈ​ឆ្នាំ​២០១៨​។​

​លោក ម៉ាត់ ថុច ស្នងការរង​ទទួលបន្ទុក​ផែន​ប្រឆាំង​បទល្មើស បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន ១.​ឈ្មោះ សូ តុលា ភេទ ប្រុស អាយុ ៣៨​ឆ្នាំ​, ២.​ឈ្មោះ ទុន សូលី ភេទ ស្រី អាយុ ៣៦​ឆ្នាំ ត្រូវជា​ប្តី​ប្រពន្ធ​ទាំង​២​នាក់​រស់នៅ​ភូមិ​ព្រៃធំ ឃុំ​រស្មី​សាមគ្គី ស្រុក​ឱ​រ៉ា​ល់​, ៣.​ឈ្មោះ ម៉ុ​ន ម៉េ​ត ភេទ ប្រុស អាយុ ២១​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ជ្រៅ ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច​, ៤.​ឈ្មោះ សន ណៃ ភេទ ប្រុស អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ​ព្រៃធំ ឃុំ​គោក​ខ្ចក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។​

​ប្រភព​ដដែល​បន្តថា មុន​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​បួន​នាក់ គឺ​កម្លាំង​បានដាក់​បណ្ដាញ​តាមដាន​ជនសង្ស័យ​ជា​យូរ​មកហើយ រហូតដល់​វេលា​ខាងលើ បណ្ដាញ​បាន​រាយការណ៍​ថា ឃើញ​ជនសង្ស័យ​កំពុងតែ​ចែកចាយ​ថ្នាំញៀន​ទើប​កម្លាំង​បាន​ចុះបង្ក្រាប និង​ដកហូត​គ្រឿងញៀន​បាន​ចំនួន​៥៦​កញ្ចប់​តូច ទម្ងន់​, ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១ ,​ម៉ូតូ ២​គ្រឿង​, ទូរស័ព្ទដៃ ៩​គ្រឿង​, អាវុធ​កែច្នៃ​១​មួយ​ដើម​រួម ទាំង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​បួន​នាក់ រួមទាំង​វត្ថុតាង ត្រូវបាន​ជំនាញ​យកមក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​៕L ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​