សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​៣​នាក់​សង្ស័យ​ជា​ឃាតករ​សម្លាប់​ស្ដ្រី​ញាត់​ចូល​ធុង​ទឹកកក​ទម្លាក់ចោល​ជិត​ស្ពាន​ព្រែក​តា​ម៉ាក់​

1016
ចែករម្លែក

ភ្នំពេញ​៖ ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់​ជា​ឃាតក​សម្លាប់​ស្ដ្រី​ម្នាក់ ដោយ​កាប់​ជាច្រើន​កាំបិត ឡើង​សុះសាច់ ហើយ​ញាត់​ចូលក្នុង​ធុង​ទឹកកក​យ៉ាង​សាហាវព្រៃផ្សៃ រួច​យកទៅ​ទម្លាក់ចោល​នៅ ជិត​ស្ពាន​ព្រែក​តា​ម៉ាក ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​នោះ ត្រូវ​កម្លាំង​នគរបាល​ចាប់ខ្លួន បាន​ហើយ នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៨​នេះ នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ទាំង​៣​នាក់ ទី​១​ឈ្មោះ សឿ សុខ​ផេង ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ ទី​ឈ្មោះ សឿ ចាន់​អូន ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​មុខរបរ​ជាង​ជុស​ជុល​ម៉ូតូ​ទាំង​២​នាក់​ជា​បងប្អូន​បង្កើត​ស្នាក់ ផ្ទះ​លេខ ៣៣ ផ្លូវលំ ភូមិ​ស្លែង​រលើង​សង្កាត់​អូ​បែកក្អម​ខណ្ឌ​សែន​សុខ​។ ក្រោយ​ការឃាត់ខ្លួន កម្លាំង​នគរបាល ជំនាញ​ដកហូត​បាន ម៉ូតូ​មួយគ្រឿង របស់​នារី​រងគ្រោះ ម៉ាក Zoomer-X ពាក់​ស្លាក​លេខ​ភ្នំពេញ 1DF-5330 ។​

​លោក ហួរ ម៉េង​វ៉ាង អធិការ​ខណ្ឌ​សែន​សុខ​បាន​ឲ្យ​ដឹងថា ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​កាលពី​ព្រឹក ថ្ងៃទី​១៨​រហូត​ដល់ពេល​ល្ងាច​ទើប​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ទៀត​ឈ្មោះ ឌី ណា​អាយុ​២៥​ឆ្នាំ​ស្នាក់នៅ បន្ទប់​ជួល ភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ត្រូវជា​ប្រពន្ធ​របស់​ឈ្មោះ សឿ សុខ​ផេង សង្ស័យ​ជា​ជនដៃដល់ ។ ដោយៈ​ចាន់តូ​

សមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រី៣នាក់សង្ស័យជាឃាតករសម្លាប់ស្ដ្រីញាត់ចូលធុងទឹកកកទម្លាក់ចោលជិតស្ពានព្រែកតាម៉ាក់ដោយៈចាន់តូភ្នំពេញ៖ ជនសង្ស័យប្រុសស្រី៣នាក់ជាឃាតកសម្លាប់ស្ដ្រីម្នាក់ ដោយកាប់ជាច្រើនកាំបិតឡើងសុះសាច់ ហើយញាត់ចូលក្នុងធុងទឹកកកយ៉ាងសាហាវព្រៃផ្សៃ រួចយក​ទៅទម្លាក់ចោលនៅជិតស្ពានព្រែកតាម៉ាក ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលនោះ ត្រូវកម្លាំងនគរបាលចាប់ខ្លួនបានហើយ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នេះ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ជនសង្ស័យទាំង៣នាក់ ទី១ឈ្មោះ សឿ សុខផេង ភេទប្រុសអាយុ៣១ឆ្នាំ ទីឈ្មោះ សឿ ចាន់អូន ភេទប្រុសអាយុ២៥ឆ្នាំមុខរបរជាងជុសជុលម៉ូតូ ទាំង២នាក់ជាបងប្អូនបង្កើតស្នាក់ផ្ទះលេខ៣៣ផ្លូវលំ ភូមិស្លែងរលើងសង្កាត់អូបែកក្អមខណ្ឌសែនសុខ។ ក្រោយការឃាត់ខ្លួន កម្លាំងនគរបាលជំនាញដកហូតបាន ម៉ូតូមួយគ្រឿង របស់នារីរងគ្រោះ ម៉ាក Zoomer-X ពាក់ស្លាកលេខភ្នំពេញ1DF-5330លោក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខបានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យ២នាក់កាលពីព្រឹកថ្ងៃទី១៨រហូតដល់ពេលល្ងាចទើបឃាត់ខ្លួនស្ត្រីម្នាក់ទៀតឈ្មោះ ឌី ណាអាយុ២៥ឆ្នាំស្នាក់នៅបន្ទប់ជួល ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ត្រូវជាប្រពន្ធរបស់ឈ្មោះ សឿ សុខផេង សង្ស័យជាជនដៃដល់ ។ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើរួចមកសមត្ថកិច្ចបាននាំខ្លួនទៅខេត្តកណ្តាលដើម្បីបន្តនិតិវិធី៕

Posted by Rasmei Kampuchea Daily on Sunday, March 18, 2018