វ៉ៃគោស្វាយរៀងៈកាលពីយប់ថ្ងៃទី២៥ខែមិថុនា២០១៩យុវជន២នាក់សង្ស័យថាជាចោរត្រូវបានកម្លាំងនគបាលប៉ុស្ដិ៍រដ្ឋបាលឃុំប្រសូតិបានឃាត់ខ្លួនក្រោយពីធ្វើការសាកសួរអ្នកទាំងពីរគឺជិះម៉ូតូដើររកកន្លែងផឹកស៊ីតែតាមតូបគេបិទហាងអស់។
ទាក់ទិនករណីខាងលើសមត្ថកិច្ចបានឱ្យដឹងថាជនទី១ឈ្មោះជុំម៉ូរ៉ាភេទប្រុសអាយុ២០ឆ្នាំសញ្ជាតិខ្មែរមុខរបរកម្មកររោងចក្រម្ដាយឈ្មោះជុំពៅអាយុ៤០ឆ្នាំ។ទី២ឈ្មោះជីនបូរីភេទប្រុសអាយុ២១ឆ្នាំសញ្ជាតិខ្មែរមុខរបរកម្មកររោងចក្រ។ឪពុកឈ្មោះជុំសារ៉េនអាយុ៥៤ឆ្នាំសញ្ជាតិខ្មែរមុខរបរសន្តិសុខរស់នៅភូមិឃុំជាមួយគ្នាខាងលើ។
ប្រភពដដែលបានបន្តថាមុនពេលចាប់ឃាត់ខ្លួនមកសាកសួរគឺជនទាំងពីនាក់ជិះម៉ូតូ១គ្រឿងម៉ាក់ហុងដាសេ១២៥ពណ៌ខ្មៅសេរីឆ្នាំ២០១៦ពាក់ស្លាកលេខស្វាយរៀង1I.8446ធ្វើដំណើរតាមថ្នល់ទៅវិញទៅមកជាច្រើនសារបកទៅបកមកគួរឱ្យសង្ស័យសមត្ថកិច្ចយើងក៏ដាក់កម្លាំងស្ទាក់ចាប់ដើម្បីសាកសួរក្រែងមានប្រព្រឹត្តបទល្មើស៕S/