សមត្ថកិច្ច​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​កត់​ឆ្នោត​វៀតណាម​នៅ​ខណ្ឌឫស្សីកែវ

875
ចែករម្លែក

​(​ភ្នំពេញ​)៖​ដោយមាន​ការចូលរួម​សម្របសម្រួល​ពី​សំណាក់​លោកស្រី​ព្រះរាជអាជ្ញារង កែវ សុគ​ន្ថា អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ បាន​ចុះបង្ក្រាប​ទីតាំង​លេងល្បែង​ស៊ីសង​ប្រភេទ​ឆ្នោត​កន្ទុយលេខ​វៀតណាម​មួយកន្លែង​និង​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​។​ការចាប់​ឆ្នោត​កន្ទុយលេខ​វៀតណាម​នោះបាន​ធ្វើឡើង​ស្ថិតនៅ​ចំណុច​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក​កាលពី​រសៀល​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៧​។​

​សមត្ថកិច្ច​បា្យ​ដឹងថា​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ជា​សុ​ភី​ភេទ​ស្រី​អាយុ​៤៧​ឆ្នាំ​ជនជាតិខ្មែរ​ស្នាក់នៅ​ទី​តាំ​ខាងលើ​ជា​អ្នក​កត់​។​វត្ថុតាង​ដកហូត​រួមមាន​ក្រដាស​សម្រាប់​កត់​ឆ្នោត​វៀតណាម​មួយចំនួនធំ​,​ប៊ិច​ចំនួន​០៣​ដើម​, ម៉ាស៊ីន​គិត​លេខ​ចំនួន​០១, សេរី​ចេញ​ឆ្នោត​មួយចំនួន​, ប្រាក់​ចំនួន​៣០.៥០០​រៀល​។​បច្ចុប្បន្ន​កម្លាំង​ជំនាញ កំពុង​កសាង​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី​៕S/​ដោយ​៖​ហូ​សាន់​

​សមត្ថកិច្ច​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​កត់​ឆ្នោត​វៀតណាម​នៅ​ខណ្ឌឫស្សីកែវ (រូប៖វ៉េបសាយ)