សមត្ថកិច្ច​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​ស្រុក​ស្នួល​

1221
ចែករម្លែក
  • 2.3K
    Shares

​ដោយ : ​សេង​ឃួន​/​ខេត្តក្រចេះ​ : ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្នួល បាន​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នឹង​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ​ស្ថិត​ក្នុងភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល​ខេត្តក្រចេះ​កាលពី​យប់​ថ្ងៃទី​៥ ​ខែកញ្ញា ​ឆ្នាំ​២០១៨​នេះ​។​

​យោងតាម​របាយការណ៍​នរគ​បាល​ស្រុក​ស្នួល​បាន​ឲ្យ​ដឹងថា កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្នួល បានធ្វើការ​ល្បាត​តាម​ភូមិសាស្ត្រ​ឃុំ​ស្នួល ។ លុះដល់​ចំនុច​ក្រោយ​វិហារ​ឥស្លាម ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ បាន​ប្រទះឃើញ​មុខសញ្ញា​សង្ស័យ​ជួញដូរ​គ្រឿងញៀន (​មុខសញ្ញា​ចាស់​)​ម្នាក់​ឈ្មោះ សៀន វ​ត្តី ភេទ​ស្រី អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ។ ភ្លាមនោះ​កម្លាំង​យើង​បានធ្វើ​ការឃាត់ និង​ធ្វើការ​ឆែកឆេរ​កាបូប​ជនសង្ស័យ បាន​ឃើញ​វត្ថុតាង​រួមមាន​: ម្សៅ​ក្រាម​ពណ៌​សរាង​ដូច​ប៊ីចេង​សង្ស័យ​ជា​គ្រឿងញៀន​ម៉ា​ទឹកកក​ចំនួន​០៤​កញ្ចប់ (០៣​កញ្ចប់​តូច​, ០១​កញ្ចប់​មធ្យម​)​លាក់​ក្នុង​កាបូប​តូច​ពណ៌​ទឹកក្រូច​លាយ​ខ្មៅ​, កាបូប​ធំ​មួយ​ពណ៌​ប្រផេះ​មាន​ប្រាក់​ចំ​នួ​១៥០០០០​រៀល​(​ដប់​ប្រាំ​ម៉ឺន​រៀល​), ទូរ​សព្ទ័​០១​គ្រឿង​, និង​ម៉ូតូ​ចំនួន​០១​គ្រឿង​ម៉ាក​RSX​ពណ៌​ខ្មៅ​។​

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ​រួមជាមួយ​វត្ថុតាង​ត្រូវបាន​ឃាត់​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​កា​រិ​យាល័យ​ជំនាញ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​B