សមត្ថកិច្ច​ឃាត់ខ្លួន​អ្នកបាញ់​បោះ​សេរី​និង​បក្ខពួក​បីនាក់​

805
ចែករម្លែក
  • 175
    Shares

ដោយ​: បូកគោ / កំពត​: កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្តកំពត​បាន​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ក្រុម​អ្នក​បាញ់បោះ​សេរី​បីនាក់ ក្នុងចំណោម​គូកន​ប្រាំមួយ​នាក់ ក្រោយ​ពួកគេ​បង្ក​ការ​ភ្ញាក់​ផ្អា​ល​កាលពី​យប់​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ ជនសង្ស័យ​បានចាប់ផ្តើម​បង្ក​ស្នូរ​ផ្ទះ​ក្នុង​បរិវេណ​ហាង​ខារ៉ាអូខេ​រ៉ូយ៉ាល់​ស្ថិតក្នុង​ទឹកដី​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខណៈពេល​កំពុង​ស្រវឹង​រៀងៗ​ខ្លួន​។​

​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​ខេត្តកំពត​បាន​ប្រាប់​ឱ្យដឹងថា​ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន រួមមាន ១. ឈ្មោះ​ហេង ចិន្តា អាយុ ៣៣​ឆ្នាំ ជាម​ន្ដ្រី​យោធា​ដែល​បាន​បាញ់​ដោយ​អាវុធ​ម៉ាក​Glock មូ​យ​ដើម​។ ២. ឈ្មោះ​លាង សំបូរ អាយុ ៣១​ឆ្នាំ​។ ទាំងពីរ​នាក់​មាន​ទីលំនៅ​ភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត​។ ៣. ឈ្មោះ​ប៊ូ សុភា អាយុ ៣៣​ឆ្នាំ រស់នៅ​ភូមិ​តា​ដឹប សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត​។ ប្រភព​ដដែល​បាន​រៀបរាប់ថា​ក្រោយ​ក្រុម​ជនសង្ស័យ​ប្រាំមួយ​នាក់​ផឹកស៊ី​ស្រវឹង ហើយ​ចេញ​ផុតពី​បន្ទប់​ខារ៉ាអូខេ​រ៉ូយ៉ាល់ ស្រាប់តែ​ម្នាក់​ក្នុងចំណោម​នោះបាន​ដក​កាំភ្លើងខ្លី​បាញ់​ឡើងលើ​មួយ​គ្រាប់​។ លុះ​នាំគ្នា​ជិះ​ម៉ូតូ​ចេញផុត​របង​ទ្វារ​ខាងមុខ​ក៏​បាញ់​មួយ​គ្រាប់​ទៀត រួច​ក៏​នាំគ្នា​គេចចេញ​យ៉ាង​លឿន​។

​មន្ត្រី​សមត្ថកិច្ច​បាន​ដដែល​បន្តថា​ពេល​ពួកគេ​ជិះ​ម៉ូតូ​ដល់​លើ​ស្ពាន​កំពង់​បា​យំ​បាញ់​មួយ​គ្រាប់​ទៀត​ទើប​បំបែក​ផ្លូវ​គ្នា​គេ​ចា​បាត់​តែម្តង​។ ជាមួយនឹង​ហេតុការណ៍​នេះ ក្រោម​បញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​ខេត្ត កម្លាំង​សមត្ថកិច្ច​បាន​បើក​ការស្រាវជ្រាវ​ភ្លាមៗ រហូតដល់​ទៀបភ្លឺ​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា​ក៏​ឃាត់​ក្រុម​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​បីនាក់ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕