សមត្ថកិច្ច​ឃាត់ខ្លួន​អ្នកញៀន​ល្បែង​ប្រជល់មាន់​៧​នាក់ រួម​និង​វត្ថុតាង​មួយចំនួន​

911
ចែករម្លែក

​ដោយ​: ចាន់តូ / ភ្នំពេញ​: ក្រុម​អ្នកញៀន​ល្បែងស៊ីសង​ខុសច្បាប់​ចំនួន​៧​នាក់ រួម​និង​វត្ថុតាង​មួយចំនួន​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គោក​ឃ្លាង សហការ​ណ​ជាមួយនិង​កម្លាំង​នគរបាល​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ បានធ្វើការ​ឃាត់ខ្លួន ខណៈ​ពួកគេ​បាន​ប្រមូល​ផ្តុំគ្នា​លេងល្បែង​ជល់​មាន់​នេះ​។ ការឃាត់ខ្លួន​នេះ កាលពី​រសៀល​ថ្ងៃទី​២០ ខែ ឧសភា ឆ្នាំ ២០១៨ នៅ​ចំណុច​ក្នុង​ដី​ឡូ​តិ៍​ទុកចោល ផ្លូវ​បេតុង ភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។​

​សមត្ថកិច្ច​ប្រាប់ថា ជនសង្ស័យ​ចំនួន​០៧​នាក់​នោះ ១-​ឈ្មោះ ប៉ិន សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខែ្មរ មុខរបរ​លក់​ឡាន ស្នាក់នៅ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ (​គ្មាន​សារធាតុ​ញៀន​)​។ ២-​ឈ្មោះ ចាន់ ឆ​លី​ហៀ​ង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខែ្មរ មុខរបរ​កម្មករសំណង់ ស្នាក់នៅ ភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ (​គ្មាន​សារធាតុ​ញៀន​)​។ ៣-​ឈ្មោះ ពិន មករា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខែ្មរ មុខរបរ​ជាង​ឡាន ស្នាក់នៅ​ភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ (​គ្មាន​សារធាតុ​ញៀន​)​។ ៤-​ឈ្មោះ លី ណូ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខែ្មរ មុខរបរ​លក់​អុស ស្នាក់នៅ​ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ (​គ្មាន​សារធាតុ​ញៀន​)​។ ៥-​ឈ្មោះ ពៅ អៀង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខែ្មរ មុខរបរ​ជាង​ឡាន ស្នាក់នៅ​ភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ (​គ្មាន​សារធាតុ​ញៀន​)​។ ៦-​ឈ្មោះ អុល សុខ​គ្រី​ម ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខែ្មរ មុខរបរ​រត់​តាក់ស៊ី ស្នាក់នៅ​ភូមិ​កណ្តុល ឃុំ​ជ​ង្រ​ក់ ស្រុក​គង់​ពិសី ខេត្ត​កពុង​ស្ពឺ (​គ្មាន​សារធាតុ​ញៀន​)​។ ៧-​ឈ្មោះ ជា សិទ្ធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខែ្មរ មុខរបរ​ជង​ឡាន ស្នាក់នៅ​ភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ (​គ្មាន​សារធាតុ​ញៀន​)​។ សម្ភារៈ​ដកហូត​៖ មាន់​ជល់​ចំនួន​០១​ក្បាល​, ប្រាក់រៀល​ចំនួន​៣០៥.០០០​រៀល​, ម៉ូតូ​ចំនួន​០3​គ្រឿង​(១-​ម៉ាក ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BV-7697, ទី​២-​ម៉ាកវីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BC-1529 និង​ទី​២-​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១០​ពាក់​ស្លាក​លេខ​ភ្នំពេញ 1AN-2910​។​

​លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹងថា មុននឹង​ឈានដល់​ការឃាត់ខ្លួន កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា នៅ​ចំណុច​ខាងលើ​មាន​ការបើក​លេងល្បែង​ស៊ីសង​ភ្នាល់​ជល់​មាន់ ក្រោយពី​ទទួល​ព័ត៌មាន​បាន លោក​អធិការនគរបាល​ខណ្ឌ​បាន​បញ្ជា​ឲ្យ​កម្លាំង​ប៉ុស្តិ៍ សហការ​ជាមួយ​ជំនាញ​ចុះ​ដល់​ចំណុចកើតហេតុ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៧​នាក់ រួមទាំង​វត្ថុតាង​ខាងលើ យកមក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​នីតិវិធី​៕ ល​

#