សមត្ថកិច្ច​ឃាត់ខ្លួន​​មនុស្ស​ភេទ​ទី​៣​រហស្ស​នាម​«​ចំប៉ី​ខ្មៅ​»​ក្រោយ​បង្ហោះ​វី​ឌី​អូ​ជេរ​ប្រមាថ​

427
ចែករម្លែក
  • 32
    Shares

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​យុវជន​ម្នាក់​ដែលជា​ភេទ​ទី​៣​ល្បី​ក្នុង​បណ្ដាញ​សង្គម​Facebook​មាន​រហស្ស​នាម​«​ចំប៉ី​ខ្មៅ​»​ត្រូវ​កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឃាត់ខ្លួន​កាលពី​ព្រលប់​ថ្ងៃទី​៥​ខែកុម្ភៈ​ឆ្នាំ​២០១៩​។

​ក្រោយពី​យុវជន​រូបនេះ​បាន​បង្ហោះ​វី​ឌី​អូ​ឃ្លី​ប​ជេរប្រមាថ​ជាតិ​សាសន៍​ខ្មែរ​ជា​សាធារណៈ​បណ្តាលឱ្យ​ប៉ះពាល់​ដល់​សង្គម​ជាតិខ្មែ​រ​។​ការឃាត់ខ្លួន​នៅ​ចំណុច​ហាង​មួយកន្លែង​ក្បែ​ព្រះបរមរាជវាំង​។

​ការចាប់ខ្លួន​យុវជន​ភេទ​ទី​៣​រូបនេះ​ក្រោម​ការបញ្ជា​ផ្ទាល់​ពីស​ម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ​និង​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត​នេ​ត​សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ​និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។​

​ក្រោយ​ទទួលបាន​បទបញ្ជា​ភ្លាម​កម្លាំង​នគរបាល​ជំនាញ​បាន​សហការ​ស្រាវជ្រាវ​និង​ឈានដល់​ការឃាត់ខ្លួន​យុវជន​ឈ្មោះ យិន ហេង ជា​មនុស្ស​ភេទ​ទី​៣ រហស្ស​នាម «​ចំប៉ី​ខ្មៅ​» កើត​នៅ​ឆ្នាំ​១៩៩៦​ដែល​បានធ្វើការ​បង្ហោះ​ជា​សាធារណៈ​ដោយបាន​ជេរប្រមាថ​មកលើ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស ក្នុងន័យ​មើលងាយមើលថោក ដែល​បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ។​

​ក្រោយ​ឃាត់ខ្លួន​យុវជន​ខាងលើនេះ​រួចហើយនោះ​កម្លាំង​នាយកដ្ឋាន​ប្រគល់ជូន​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែលជា​ម្ចាស់​ករណី ដើម្បី​បន្ដ​សួរនាំ និង​ចាត់ការ​នីតិវិធី​ច្បាប់​ជា​ធរមាន នូវ​អ្វីដែល​ខ្លួនគេ​បាន​ប្រព្រឹត្ត​។​

​សូមជម្រាបថា ការឈាន​ទៅដល់​ការឃាត់ខ្លួន​នេះ បន្ទាប់ពី​យុវជន យិន ហេង ដែលមាន​គណនី Facebook ឈ្មោះ «​ចំប៉ី​ខ្មៅ​» បានបង្ហាញ​វីដេអូ​នៅលើ​បណ្ដាញ​សង្គម នៅខាងមុខ​ព្រះបរមរាជវាំង ដោយ​ប្រើប្រាស់​នូវ​ពាក្យពេចន៍​ធ្ងន់ៗ ដោយ​ប្រមាថ​ទៅដល់​ជាតិ​សាសន៍​ខ្មែរ ។ វីដេអូ​នោះ បានធ្វើ​ឱ្យមាន​ការខឹង​សម្បា​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស និង​ថ្កោលទោស​។ ឲ្យ​សមត្ថកិច្ច​ចាត់ ការ​ចំពោះ​បុគ្គល​ភេទ​ទី​៣​នេះ​៕S/​សរន

#