សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​លួច​ម៉ូតូ​ស្រុក​ព្រែក​ប្រសព្វ​ស្រុក​

366
ចែករម្លែក

​ដោយ​ : ​សេង​ឃួន​/​ខេត្តក្រចេះ​ : ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ចំបក់​សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ភូមិ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​លួច​ម៉ូតូ​នៅ​ចំណុច​វាល​ភ្នំ​ធំ ភូមិ​ជ្រោយ​ថ្ម ឃុំ​ចំបក់ ស្រុក​ព្រែក​ប្រសព្វ​ខេត្តក្រចេះ​កាលពី​ថ្ងៃទី​២៦​ខែសីហា​ឆ្នាំ​២០១៨​នេះ​។​

​មន្ត្រីនគរបាល​ស្រុក​ព្រែក​ប្រសព្វ​បាន​ឲ្យ​ដឹងថា​​ជនសង្ស័យ​ឈ្មោះ ម៉ាត់ យ៉េ​ស ភេទ​ប្រុស​អាយុ​២១​ឆាំ្ន ខ្មែរ​អ៊ីស្លាម រស់នៅ​ភូមិ​ជំនីក ឃុំ​ជំនីក ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ។​ចំណែក​ម្ចាស់​ម៉ូតូ ឈ្មោះ គា ធា ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​រស់នៅ​ភូមិ​ជ្រោយ​អំពិល​១ ឃុំ​ចំបក់ ស្រុក​ព្រែក​ប្រសព្វ​ខេត្តក្រចេះ​។​

​មន្ត្រីនគរបាល​រូប​នោះបាន​បញ្ជាក់ថា ជនសង្ស័យ​បាន​យក​ម៉ូតូ​មួយគ្រឿង​ចេញពី​រោង​ចំការ​ប៉ុន្តែ​បញ្ឆេះ​មិន​ឆេះ​ក្រោយមក​ម្ចាស់​ម៉ូតូ​មក​ទាន់​ស្រែកថា ចោរ ៗ ហើយ​ភ្លាមនោះ​ជនសង្ស័យ​ក៏​រត់គេចខ្លួន បាត់​។ ក្រោយ​បានទទួល​ពត៌មាន​ក​ម្លាំ​ប៉ុ​ស្តិ៏​រដ្ឋបាល​និង​កម្លាំង​ប្រជា​ការពារ​បាន​ស្ទាក់ចាប់​ជនសង្ស័យ​ក្បែរ​កន្លែងកើតហេតុ ធ្វើការ​ឆែកឆេរ​ដកហូត​កូនសោរ​ចំ​នួ​ួ​ន​៩​គ្រាប់ ចំ​ពាម​កៅស៊ូ​មួយ នាឡិកាដៃ​ជ័រ​មួយ និង​កូន​ក​ន្ទ្រៃ​មួយ ។​

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​នៅ​ប៉ុ​ស្តិ៏​នគរបាល​រដ្ឋបាល​ចំបក់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​បន្ត​ ។ ចំណែក​ម៉ូតូ​ម្ចាស់​យកទៅ​រក្សាទុក​ដោយ​ខ្លួនឯង​៕​B

#