សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ប្រុស​ស្រី​៦​នាក់​រួម​នឹង​គ្រឿងញៀន​

190

(​ភ្នំពេញ​)៖​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៦​នាក់​រួម​នឹង​គ្រឿងញៀន​មួយចំនួន​។​ក្នុង​នោះបាន​ពិនិត្យ​ទឹកនោម​ឃើញ​មាន​សារធាតុ​ញៀន​នៅក្នុង​ខ្លួន កាលពី​រសៀល​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧​នៅ​ចំណុច​ផ្លូវលំ​ភូមិ​ពោងពាយ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹងថា​ជន​ដែល​ត្រូវបាន​ចាប់ខ្លួន​ខាងលើនេះ​សុ​ទ្ឋ​តែ​ត្រូវ​រកឃើញ​មាន​ផ្ទុក​នូវ​សារធាតុ​ញៀន​នៅក្នុង​ទឹកនោម​របស់​ពួកគេ ខណៈ​ពួកគេ​បាន​កំពុងធ្វើដំណើរ​តាមផ្លូវ​។​សមត្ថកិច្ច​មានការ​សង្ស័យ​ឃាត់​យកមក​ត្រួតពិនិត្យ ឯ​មួយចំនួនទៀត ត្រូវបាន​ចាប់ខ្លួន ខណៈ​កំពុង​នាំគ្នា​សេព​ថ្នាំញៀន នៅតាម​ផ្ទះជួល​ដោយមាន​ប្រជាជន​ល្អ សហការ​រាយការណ៍​មក​សមត្ថកិច្ច​។​

​ក្រុមយុវជន​ជាប់​សង្ស័យ​ទាំង​៦​នាក់​ខាងលើ​មានឈ្មោះ ១. លី ហួរ ភេទ​ប្រុស អាយុ​២០​ឆ្នាំ គ្មាន​មុខរបរ នៅ​ភូមិ​កប់​ស្រូវ សង្កាត់​គោក​រការ​។ ២. ឈ្មោះ​មាស ស្រី​និ​ច ភេទ​ស្រី អាយុ​២៥​ឆ្នាំ គ្មាន​មុខរបរ ស្នាក់នៅ​ផ្ទះជួល ម្តុំ​សង្កាត់​ភ្នំពេញ​ថ្មី ។ ៣.​ឈ្មោះ អ៊ូ ដាវី ភេទ​ស្រី អាយុ​២២​ឆ្នាំ គ្មាន​មុខរបរ នៅផ្ទះ​ជួល​ម្តុំ​សង្កាត់​ភ្នំពេញ​ថ្មី ។​៤.​ឈ្មោះ សែន សោ ហៅ​ប្រុស អាយុ​២២​ឆ្នាំ គ្មាន​មុខរបរ និង​លំនៅ​ពិតប្រាកដ​។

៥. ឈ្មោះ​ប៊ុត សម្ផស្ស ភេទ​ប្រុស អាយុ​៣០​ឆ្នាំ គា្មន​មុខរបរ មាន​ទីលំនៅ​ក្នុងភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី​។ ៦.​ឈ្មោះ​ពុត ជំនោរ ភេទ​ប្រុស អាយុ​២០​ឆ្នាំ គ្មាន​មុខរបរ នៅ​ភូមិ​កប់​ស្រូវ ខណ្ឌ​ព្រែក​ព្នៅ​៕S/​ដោយ​៖​ហូ​សាន់

​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ប្រុស​ស្រី​៦​នាក់​រួម​នឹង​គ្រឿងញៀន​(រូប៖វ៉េបសាយ)