សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ម្នាក់​បង្ក​អុកឡុក​និង​មាន​សារធាតុ​ញៀន​

346
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ជនសង្ស័យ​ម្នាក់​បាន​ដើរ​ស្រែក​ឡូឡា​អុកឡុក​ក្នុងភូមិ​ធ្វើឱ្យ​រំខាន​ដល់​សិទ្ធិ​អ្នក​ដ៏​ទៃ​អ្នកភូមិ​ប្តឹង​សមត្ថកិច្ច​ឱ្យជួយ​អន្តរាគមន៍​។​ករណីនេះ​បានកើត​ឡើង​នៅ​ចំណុច​តាម​ផ្លូវលំ​ភូមិ​ត្រពាំង​រាំង​សង្កាត់​ឃ្មួញ​ខណ្ឌ​សែន​សុខ​កាលពី​ថ្ងៃទី​០៧​ខែធ្នូ​ឆ្នាំ​២០១៨ ។​

​លោក ញាណ​នន​នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃ្មួញ​បាន​ឱ្យុ​ដឹងថា​៖​ជនសង្ស័យ​ឈ្មោះ​ម៉ុ​ន​ម៉េ​ត​ភេទ​ប្រុស អាយុ​១៩​ជនជាតិ​ខែ្មរ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ភូមិ​ត្រពាំង​រាំង​សង្កាត់​ឃ្មួញ​ខណ្ឌ​សែន​សុខ​។​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​និតិ​វិធី ៕S/​

​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ម្នាក់​បង្ក​អុកឡុក​និង​មាន​សារធាតុ​ញៀន​