សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ស្រី​ប្រុស​បីនាក​ពាក់​ព័​ន្ធ​គ្រឿងញៀន​

1502

(​កំពង់ស្ពឺ​)៖ កម្លាំង​សមត្ថកិច្ច​បានធ្វើ​ការឃាត់​ខ្លួន​ជនសង្ស័យ​ស្រី​ប្រុស​បីនាក់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន នៅ​ចំណុច​ផ្ទះជួល បន្ទប់​លេខ​៦ ស្ថិតក្នុង​ភូមិ​ស្វាយ​ក្រ​វ៉ាន់ សង្កាត់​ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៧​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​មាន ១.​ឈ្មោះ មឿ​ក សុចិ​ត្ត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ខ្ទុំ​ក្រាំង សង្កាត់​ច្បារមន ក្រុង​ច្បារមន ២.​ឈ្មោះ ទូច ផាន់​នី ភេទ​ស្រី អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​រោងបន្លែ​ឃុំ​បា​យ៉ាប ស្រុក​ស្វាយរៀង ខេត្តស្វាយរៀង និង​ឈ្មោះ ថា លីដា ភេទ​ស្រី អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ត្រាង ឃុំ​កំពង់អំពិល ស្រុក​ពារាំង ខេត្តព្រៃវែង​។​

ប្រភព​ដដែល​បន្តថា មុន​ឈានទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំងបី​នាក់​នោះ គឺមាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា ឃើញ​ជនសង្ស័យ​ទាំងបី​នាក់​កំពុង​សេព​គ្រឿងញៀន ភ្លាមនោះ​កម្លាំង​បាន​ចុះ​ទៅដល់​ក៏​ឃើញ​ដូច​អ្វីដែល​ពលរដ្ឋ​រាយការណ៍​មែន ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាមៗ និង​បាន​ដកហូត​គ្រឿងញៀន​បាន​១​កញ្ចប់ ទូរស័ព្ទដៃ​២​គ្រឿង រថយន្ត​មួយគ្រឿង ដែកកេះ​១០ និង​ឧ​បករ​ណ៌​ប្រើប្រាស់​មួយចំនួនទៀត​។​

បច្ចុប្បន្ន​ជនសង្ស័យ​ស្រី​ប្រុស​ទាំងបី​នាក់ រួមទាំង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​នាំមក​កាន់ អធិការដ្ឋាន​នគរបាល​ក្រុង​ច្បារមន ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​៕L ដោយ​៖ សុខ​សុ​ភ័​ណ្ឌ