សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ប្រាំ​នាក់​ពាក់​ព​ន្ធ័​គ្រឿងញៀន​នៅ​ស្រុក​សំរោង​ទង​

487

(​កំពង់ស្ពឺ​)៖​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជ​សង្ស័យ​ប្រាំ​នាក់​ពាក់​ព​ន្ធ័​គ្រឿងញៀន​នៅ​ចំណុច​ផ្លូវ​ចូល​កន្លែង​វាយ កូន​ហ្គោល ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​អំពិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​២​ខែមករា​ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​ស្រុក​សំរោង​ទង​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​មាន​១.​ឈ្មោះ​គ្រួច​វិឆ័យ​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​គុយ​ឃុំ​ត្រពាំង​គង​។ ២.​ឈ្មោះ អ៊ួ​ច សា​វុ​ទ្ឋ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ត្រពាំង​អំពិល ឃុំ​ត្រពាំង​គង ៣.​ឈ្មោះ ហួន ផានិត ហៅ​រ៉ែ​ង​ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់​នៅក្នុង​បន្ទប់​ផ្ទះជួល ៤.​ឈ្មោះ ទឹម ចាន់ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ នៅ​ភូមិ​ទ្រា ឃុំ​ព្នាយ ស្រុក​សំរោង​ទង និង​៥.​ឈ្មោះ ចក់ សៅ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ភូមិ​ព្រៃ​សំបុក ឃុំ​ព្នាយ​។​

​ប្រភព​បន្តថា​នៅ​មុនពេល​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា​មាន​ក្មេង​មួយក្រុម​កំពុងតែ​ប្រើប្រាស់​ថ្នាំញៀន​រួច​កម្លាំង​បាន​ចុះទៅ​ដល់​និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ប្រាំ​នាក់​បាន​ភ្លាមៗ​និង​ដកហូត​បាន​គ្រឿងញៀន​៦​កញ្ចប់​ទូរ​សព្ទ័​ដៃ​៣​គ្រឿង ដាវ​១​ដើម ម៉ូតូ​៣​គ្រឿង​រួមទាំង​សម្ភារៈប្រើប្រាស់​មួយចំនួនទៀត​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ប្រាំ​នាក់​រួមទាំង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​ស្នងការ​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​

​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ប្រាំ​នាក់​ពាក់​ព​ន្ធ័​គ្រឿងញៀន​នៅ​ស្រុក​សំរោង​ទង​