សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់​ជាមួយ​ថ្នាំញៀន​ជាច្រើន​ពាន់​គ្រាប់​

233
ចែករម្លែក
  • 162
    Shares

ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ឃាត់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់​ជាមួយ​ថ្នាំញៀន​ជាច្រើន​ពាន់​គ្រាប់​។​ការឃាត់ខ្លួន​នោះបាន​ធ្វើឡើង​នៅ​ចំណុច​ផ្លូវបំបែក​វ៉ឺ​ន​ខាម​ស្ថិត​ក្នុងភូមិ​ខាំ​ផាត់​សង្កាត់​សាមគ្គី​ក្រុង​ស្ទឹងត្រែង​កាលពី​វេលា​ម៉ោងជាង​៣​រសៀល​ថ្ងៃទី​៧​ខែមីនា​ឆ្នាំ​២០១៩​។​

ប្រភពពី​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​បាន​ប្រាប់​ឱ្យដឹងថា​បុរស​ជនជាតិ​ឡាវ​ម្នាក់​ឈ្មោះ​ប៊ុន​ម៉ា​អាយុ​៤៣​ឆ្នាំ​រស់នៅ​ក្រុង​វៀង​ចន្ទ​ប្រទេស​ឡាវ​។​ជាមួយ​នោះ​សមត្ថ​កិ​ច្ថ​ដកហូត​បាន​ភស្តុតាង​ថ្នាំញៀន​ចំនួន​៣៩​កញ្ចប់​ក្នុង​មួយកញ្ចប់​តូច​ប្រមាណ​ជា​២០០​គ្រាប់​និង​ជាច្រើន​ពាន់​គ្រាប់​ទៀត​។​

ករណី​សមត្ថកិច្ច​ស្ទាក់​ឃាត់ខ្លួន​ពេល​ជនសង្ស័យ​ឆ្លង​ព្រំដែន​មក​ជួញដូរ​ក្បែរ​ព្រំដែន​ក្នុង​ខេត្តស្ទឹងត្រែង​ប្រទេស​កម្ពុជា​។​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ​ជនសង្ស័យ​ត្រូវបាន​ឃុំខ្លួន​ក្នុង​ទី​បញ្ជារ​ការ​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​សាក​សួររក​អ្នក​ជាប់​ពាក់ព័ន្ធ​បន្តទៀត​៕S/