សមត្ថកិច្ច​ឃាត់ខ្លួន​ជាង​២០​នាក់​ដកហូត​គ្រឿងញៀន​ចំនួន​១៤០​កញ្ចប់​

383
ចែករម្លែក

ដោយ​:​ម៉ា​រ៉ា​/​ភ្នំពេញៈ​មនុស្ស​ប្រុស​ស្រី​ជាង​២០​នាក់​និង​ថ្នាំញៀន​ចំនួន​១៤០​កញ្ចប់​តូច​ត្រូវ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​នគរបាល​ខណ្ឌដូនពេញ​បាន​ចុះបង្ក្រាប​និង​ឃាត់ខ្លួន​។​ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង​នៅ​ផ្លូវ​រថភ្លើង​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​កាល​ពីថ្ងៃ​ទី​១៧​ខែមិថុនា ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​កម្លាំង​បាន​ចុះ​ដល់​ចំណុច​ខាងលើ​ត្រួតពិនិត្យ​ឆែកឆេរ​រកឃើញ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​១៤០​កញ្ចប់​តូច និង​ឃាត់ខ្លួន​មនុស្ស​ចំនួន​៤​នាក់ ភេទ​ប្រុស​។ បន្ទាប់មក​ក្រុមការងារ​ខាង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ធ្វើការ​បង្ក្រាប​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន​១៨​នាក់ ស្រី​ម្នាក់​និង​ម៉ូតូ​ចំនួន​១២​គ្រឿង​បន្ថែមទៀត​។

​បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុតាង​ខាងលើ​បញ្ជូនទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​៕S/​