សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដោះ​ខ្សែ​កក្មេង នៅ​ស្រុក​ឱ​រ៉ា​ល់​

380
ចែករម្លែក

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ ៖ ​ជនសង្ស័យ​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​បន្ទាប់ពី​ធ្វើ​សកម្មភាព​ដោះ​ខ្សែកពី​ក្មេងស្រី​ ខ​ណៈដែល​ម្តាយ​មិន​នៅផ្ទះ​ ត្រង់ចំណុច​ផ្ទះជួល​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ផ្សារ​កន្ទួត​ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ កាលពី​ល្ងាច​ថ្ងៃ​៤​ខែកក្កដា​ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​ស្រុក​ឱ​រ៉ា​ល់​បានឱ្យដឹងថា​ ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នេះ​ឈ្មោះ ស៊ី វុទ្ធី ហៅ​លឹប ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ជាមួយគ្នា​ បានធ្វើ​សកម្មភាព​​ដោះ​ខ្សែកមួយ​ខ្សែ លោហធាតុ​ព​ណ៌​លឿង​(​ផ្លា​ទីន​) ពី​កុមារី​រងគ្រោះ​ឈ្មោះ ឡុង សារាយ​ឆាយ​យ៉ា​វ៉ាន់ អាយុ​២​ឆ្នាំ​​ខ​ណៈ​ដែល​ក្មេងស្រី​រងគ្រោះ​លេង​ជាមួយ​ក្មេងៗ​ដូចគ្នា​នៅមុខ​ផ្ទះជួល​នោះ​។​

​ប្រភព​បាន​ប្ត​ន​ថា​ ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​សាកសួរ​បាន​សារភាពថា ​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ដោះ​ខ្សែ​ក​ក្មេងស្រី​រងគ្រោះ​ពិតប្រាកដ​ម៉ែន​។​

​បច្ចុប្បន្ន​ជន​ស​ង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​B/Ha