សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ប្រាំ ពីរ​នាក់​ជាមួយ​គ្រឿងញៀន​ជាង​១៤០​កញ្ចប់​

415
ចែករម្លែក

ដោយ:បូកគោ​/កំ​ពត ៖ សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​ខេត្ត សហការ​ជាមួយ​កម្លាំង​នគរបាល​របស់​អធិការដ្ឋាន​ស្រុក​ទឹកឈូ កាលពី​រសៀល​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ ២០១៩ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រាំពីរ​នាក់​ជាមួយ​គ្រឿងញៀន​ជាង​១៤០​កញ្ចប់​ធំ​តូច​ក្នុង​ប្រតិបត្តិការ​ធ្វើឡើង​នៅលើ​ភ្នំ​បូកគោ​។

មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន​ប្រាប់​ឱ្យដឹងថា ​ជនសង្ស័យ​ក្នុងករណី​ខាងលើ​រួមមាន ១.​ឈ្មោះ​ស កើន ភេទ​ប្រុស អាយុ២៩​ឆ្នាំ រស់នៅ​ភូមិ​នារាយណ៍ ឃុំ​នារាយណ៍ ស្រុក​ឈូក ខេត្តកំពត​។ ២.​ឈ្មោះ​ពៅ ពេ​ជ ភេទ​ប្រុស អាយុ២៩ឆ្នាំ រស់នៅ​ភូមិ​ស្ទឹង​ស្លូត ឃុំ​អ្នក​លឿង ស្រុក​ពាមរ ខេត្តព្រៃវែង។ ៣.​ឈ្មោះ​ចាន់ ប្រាជ្ញា ភេទ​ប្រុស អាយុ ១៦ឆ្នាំ រស់​ភូមិ​បា​កាន ឃុំ​ផ្សារ​អណ្ដែត ស្រុក​អូរ​តា​ប៉ោង ខេត្តពោធិ៍សាត់​។ ៤.​ឈ្មោះ​ហោម ចំរុង ភេទ​ប្រុស អាយុ២៣​ឆ្នាំ រស់នៅ​ភូមិ​កំពង់​ហាវ ឃុំ​កំពង់​ហាវ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។ ៥.​ឈ្មោះ​ផល ចាន់ ភេទ​ប្រុស អាយុ២៧​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ ៦.​ឈ្មោះ សុក ប៊ុន​ឈិន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត​។ ៧.​ឈ្មោះ​ទូច សា​ម៉េ​ត ភេទ​ប្រុស អាយុ ៣០​ឆ្នាំ រស់នៅ​ភូមិ​តា​ដឹប សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត​។

សមត្ថកិច្ច​បានបញ្ជាក់​ថា​ក្រោយ​ទទួល​ព័ត៌មាន​ច្បាស់​ការណ៍​ស្តីអំពី​ការលេចចេញ​នូវ​មុខសញ្ញា​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​នា​ចំណុច​ភ្នំ​បូកគោ សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​ជាមួយ​កម្លាំង​របស់​អធិការដ្ឋាន​ស្រុក​ទឹកឈូ​បាន​ចុះ​ដល់​គោលដៅ និង​ឆែកឆេរ​រកឃើញ​គ្រឿងញៀន​ចំនួន​១៤០​កញ្ចប់​តូច និង​មួយកញ្ចប់​ធំ​ទើប​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងនោះ​តែម្តង​៕​B/