សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ករណី​គ្រឿងញៀន​

107
ចែករម្លែក

វ៉ៃ​កូ​/​ស្វាយរៀង​៖​ជនសង្ស័យ​៣​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ខេត្តស្វាយរៀង​បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​ប្រើប្រាស់​គ្រឿងញៀន កាលពី​រសៀល​នៅ​ថ្ងែ​ទី​៣១ ខែ​ឆ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច ភូមិ​ខ្ជាយ ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយទាប​ខេត្តស្វាយរៀង ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​ជនសង្ស័យ​មាន​ទី​១/​ឈ្មោះ​សុខ​យូ​អាយុ​២២​ឆ្នាំ​នៅ​ភូមិ​ទន្លៀ​ង​ឃុំ​រមាំង​ថ្កោល​ស្រុក​ស្វាយទាប​ខេត្តស្វាយរៀង​។​ទី​២/​ឈ្មោះ​ហ៊ុន​សុភា​វី​អាយុ​២៧​ឆ្នាំ​និង​ទី​៣/​ឈ្មោះ​សោម​សៅ​បូរ៉ា​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​នៅ​ភូមិ​ទន្លៀ​ង​ឃុំ​រមាំង​ថ្កោល​ស្រុក​ស្វាយទាប​ខេត្តស្វាយរៀង​។​

​ប្រភព​បន្តថា​ការឃាត់ខ្លួន​ក្រុម​ជននេះ​ដឹកនាំ​ដោយ​លោកនាយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តស្វាយរៀង​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រមាំង​ថ្កោល​។​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ការិយាល័យ​នគរបាល​ជំនាញ​ចាត់​ការបន្ត​តាមច្បាប់​៕S/​