សមត្ថកិច្ច​ឃាត់​ជនបរទេស​២​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន

189
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាបៈ​សមត្ថកិច្ច​នគ​របាល​ខេត្តសៀមរាប​បានឱ្យដឹង​ថា​កាលពី​ថ្ងៃទី​១៩​ខែសីហា​ឆ្នាំ​២០១៩​កម្លាំង​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តសៀមរាប​បាន​ចុះទៅ​ចំណុច​បន្ទប់​លេខ​២០៦​នៃ​ផ្ទះសំណាក់​ហ្គា​ស៊ី​ស្ថិតនៅ​ភូមិ​ស្ទឹង​ថ្មី​សង្កាត់​ស្វាយដង្គំ​ក្រុង​សៀមរាប​បាន​ឃាត់ខ្លួន​ជនបរទេស​ចំនួន​២​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​។​

ជនសង្ស័យ​ជា​ជនបរទេស​ឈ្មោះ​ទៅ​១- ឈ្មោះ COMERCI ERIC ភេទ​ប្រុស កើត​ថ្ងៃទី ២៨-១១-១៩៩០ ជនជាតិ​អា​ហ្ស​ង់​ទីន កាន់​លិខិតឆ្លងដែន​លេខ​AAB៣០៨៨៣៣ មុខរបរ​គ្មាន​។​២- ឈ្មោះ GUNDEL SEJR DONALD ភេទ​ប្រុស កើត​ថ្ងៃទី ០៨-០១-១៩៧៨ ជនជាតិ​ដា​ណឺ​ម៉ាក កាន់​លិខិតឆ្លងដែន​លេខ​២០៧១១៧៦៧៥​។​ជន​ទាំងពីរ​ជា​ភ្ញៀវ​ទេសចរណ៍​រួច​បញ្ជូនទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដែល​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​រក្សាទុក​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

​សមត្ថកិច្ច​បានឱ្យដឹង​បន្ថែមថា​សមត្ថកិច្ច​ដក​ហូត​វត្ថុតាង​បាន​មាន​ម្ស៉ៅ​ក្រាម​ពណ៌​ស មួយកញ្ចប់​តូច និង​ឧ​បករ​ណ៌​សម្រាប់​ជក់​។​ខណៈ​បច្ចុប្បន្ន​ជនបរទេស​ទាំងពីរ​នា​ក់​ត្រូវបាន​លោក​កើត​វណ្ណា​រ៉េត​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប​សម្រេច​ឱ្យ​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

គួររំលឹកថា ក្នុង​រយៈពេល​មួយខែ​នៃ​ខែកក្កដា ឆ្នាំ​២០១៩​នេះ ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ចុះបង្ក្រាប​បាន​ចំនួន​៥១​ករណី​,​ឃាត់ខ្លួន​មនុស្ស​ចំនួន​១៩៤​នាក់​ក្នុងនោះ​ស្រី​ចំនួន​៧​នាក់​,​ចាប់យក​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ចំនួន ២,០១១.៧៨​ក្រាម​,​កញ្ញា ចំនួន ៨,៦​ក្រាម​,​ដាវ ចំនួន​២​ដើម , ម៉ូតូ ចំនួន​៣ គ្រឿង​,​ទូរស័ព្ទដៃ ចំនួន ៥៣​គ្រឿង និង ជញ្ជីង​ថ្លឹង ចំនួន​២​គ្រឿង ៕S/

​រូប​ថ​តៈ​ជនបរទេស​ចំនួន​០២​នាក់ ត្រូវ​សមត្ថកិច្ច​ខេត្តសៀមរាប​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​(​សមត្ថកិច្ច​)​

#