សមត្ថកិច្ច​ឃាត់​ជនសង្ស័យ​ម្នាក់ រួម​សារធាតុ​ញៀន​

168
ចែករម្លែក

ដោយ:​អូរ​ស្មាច់​/​ឧ​ត្ត​រ​មានជ័យ​ ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ន​រដ្ឋបាល ឃាត់​ជនសង្ស័យ​ម្នាក់ និង​សារធាតុ​ញៀន ស្ថិតនៅ​ភូមិ​ចំការចេក សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​វេលា​ម៉ោង​៣​និ​៣០​នាទី រ​សៀ​ថ្ងៃទី​១១​ខែកុម្ភ​:​ឆ្នាំ​២០១៩​។​

សន​ត្ថ​កិច្ច​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ សួន សា​វ័រ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ និង ដកហូត​បាន​វត្ថុតាង​រួមមាន ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​(WY) ពណ៌​ផ្កាឈូក​ចំនួន ១៦៨ គ្រាប់ ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ICE (​ម៉ា​ទឹក​ក​)​ចំនួន ២ កញ្ចប់​ធំ និង ៤ កញ្ចប់​តូច ទូរ​សព្ទ​ដៃ ១​គ្រឿង សម្ភារៈ​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួនទៀត​។ ជនសង្ស័យ រួម​និង​វត្ថុតាង កសាង​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី​៕B/