សមត្ថកិច្ច​ឃាត់​ជនសង្ស័យ​ម្នាក់​និង​ថ្នាំញៀន​នៅ​ក្រុង​សំរោង​

223
ចែករម្លែក

ដោយ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មាន​ជ័​យៈ​កម្លាំង​នគរបាល​ក្រុង​សំរោង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន​ម្នាក់​ត្រង់ចំណុច​បេនឡាន​ក្រុង​សំរោង​ស្ថិតក្នុង​ភូមិ​ដូន​កែន​សង្កាត់​សំរោង​ក្រុង​សំរោង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​កាល​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​៣០​ខែមេសា​ឆ្នាំ​២០១៩ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនសង្ស័យ​ម្នាក់​ឈ្មោះ​លួ​ន​គីម​លីន​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​រស់នៅ​ភូមិ​ចុង​កៅស៊ូ​សង្កាត់​ស្លក្រាម​ក្រុង​-​ខេត្តសៀមរាប​។​ដោយ​ដកហូត​បាន​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ICE (​ម៉ា​ទឹកកក​) ចំនួន​២ កញ្ចប់​ធំ និង​១​កញ្ចប់​តូច ស្មើនឹង ១៥.៦៥ ក្រាម និង​ទូរ​សព្ទ​ចុច​ពិល​១​គ្រឿង​។​

បច្ចុប្បន្ន ជនសង្ស័យ រួម​និង​វត្ថុតាង​ខាងលើ ត្រូវបាន​នាំមក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី ៕S/​

#