សមត្ថកិច្ច​ឃាត់​ជន​ល្មោភកាម​អាយុ​៧១​ឆ្នាំ រំលោភ​ក្មេងស្រី​អាយុ​១២​ឆ្នាំ​បានសម្រេច​ជាច្រើន​ដង​

900
ចែករម្លែក

ដោយ​: កាំ​ពី / ក្រចេះ​: កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយ​ជ្រះ ឃាត់ខ្លួន​ជន​ល្មោភកាម​ម្នាក់ រួមភេទ​ជាមួយ​អនីតិជន​ក្រោម​អាយុ​១៥​ឆ្នាំ (​បានសម្រេច​ជាច្រើន​ដង​) នៅ​ចំណុច​ភូមិ​ដូន​មា ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល​ខេត្តក្រចេះ កាលពី​ល្ងាច​ថ្ងៃទី​៩​ខែតុលា​ឆ្នាំ​២០១៩​នេះ​។​

​មន្ត្រីនគរបាល​មូលដ្ឋាន​នៅ​ប៉ុស្តិ៍​ន​រដ្ឋបាល​ស្វាយ​ជ្រះ បាន​បាន​ឲ្យ​ដឹងថា ក្រោយ​ទទួល​នូវ​ពាក្យបណ្តឹង​ឈ្មោះ ហិ​ក សុខ​ឃី ភេទ​ស្រី អាយុ ៤៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ ដូន​មា​ឃុំ​ស្វាយ​ជ្រះ​ស្រុក​ស្នួល​ខេត្តក្រចេះ ដែល​ត្រូវជា​ម្តាយ​ក្មេង​ជនរងគ្រោះ​។ ក្មេងស្រី​ជនរងគ្រោះ​មាន​អាយុ​ទើបតែ​អាយុ​១២​ឆ្នាំ​។ ចំណែក​ជនសង្ស័យ​ឈ្មោះ នឹម ផុន ភេទ​ប្រុស អាយុ​៧១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដូន​មា​ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ​។​

​សូមបញ្ជាក់​កាលពី​យប់​ថ្ងៃ​នៅ​ថ្ងៃទី​៨​ខែតុលា​២០១៩ ម្តាយ​ជនរងគ្រោះ​បានឮ​ព័ត៌មាន​ពី​អ្នកជិតខាង បាន​និយាយ​ពី​រឿង​កូន​របស់ខ្លួន​ថា មាន​គេ​រំលោភ ពេលនោះ​ម្តាយ​ជនរងគ្រោះ​បានធ្វើការ សាកសួរ​កូន​របស់ខ្លួន ហើយ​ត្រូវ​បានកូន​និយាយ​ប្រាប់ថា ឈ្មោះ នឹម ផុន បាន​ឡើងមក​លើផ្ទះ ហើយ​បានធ្វើ​សកម្មភាព​ចាប់​ដោះអាវ ស្រាតខោ ហើយ​ឈ្មោះ​នឹម ផុន បាន​ស្រាតខោ​ជនរងគ្រោះ និង​បាន​ឡើង​ជិះ​ពីលើ​ខ្លួន ដោយបាន​យក​ប្រដាប់ភេទ​របស់ខ្លួន​ដាក់បញ្ចូល តែ​មិនបាន​ចូល​។ ជនរងគ្រោះ​បាន​ប្រាប់​ម្តាយ​ទៀតថា ឈ្មោះ​នឹម ផុន បាន​ចាប់ធ្វើ​បែបនេះ​ជាច្រើន​ដង រហូត​នៅពេល​ខ្លះ​នៅ​ខ្ទម​តូច ខាងក្រោយ​ផ្ទះ​ទៀតផង​។​

​ក្រោយពី​ទទួល​ព័ត៌មាន​បាន​ភ្លាម កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើ​ស្រាវជ្រាវ និង​នាំខ្លួន ជនសង្ស័យ យកមក​ធ្វើការ​សាកសួរ ហើយ​ឈ្មោះ​នឹម ផុន បាន​សារភាព​នៅ​ចំពោះមុខ​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្តិ និង​បានធ្វើ​សកម្មភាព​ទៅលើ​ក្មេងស្រី​រងគ្រោះ ដោយបាន​រួមភេទ​បាន​សម្រេច​ជា​ច្រើនដង​ពិតប្រាកដ​មែន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ជំនាញ​ខេត្ត បន្ត​តាម​និតិ​វិធី​៕ ល​